ព័ត៌មានជាតិ
ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថាន (NISTI) និងវិទ្យាស្ថាន(KIT)
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(NISTI) និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមចំណែកដល់ការជំរុញដល់ការអភិវឌ្ឍសមត្ថភាពបុគ្គលិករវាងវិទ្យាស្ថានទាំងពីរ ក្នុងការស្រាវជ្រាវអនុវត្ត និងលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា។

ពិធីមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(NISTI) និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ(KIT) នេះធ្វើឡើងក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ។


លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក Yukimasa Yasuda អនុប្រធានក្រុមហ៊ុន A2A Town Cambodia Co,Ltd ដែលជាក្រុមហ៊ុនជប៉ុនធ្វើការងារក្នុងគម្រោងអភិវឌ្ឍន៍តំបន់គីរីរម្យកម្ពុជា បានបង្ហាញនូវទឹកចិត្តរីករាយចំពោះព្រឹត្តិការណ៍នៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ដើម្បីលើកកម្ពស់និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យស្នូលមួយ ក្នុងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក Yukimasa Yasuda ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ទាំងពីរស្ថាប័ន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងលោកបណ្ឌិត គួក ហ្វីដេរ៉ូ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោកបណ្ឌិត ឡេង ភីរម្យ នាយកវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ។

សូមបញ្ជាក់ថា ក្នុងប្រការ២ក្នុងអនុស្សរណៈយោគយល់គ្នា បានចែងទៅលើចំណុចអាទិភាពរួមគ្នាមួយចំនួនដូចតទៅ៖១-ការបណ្តុះបណ្តាល និងការដោះដូរការអភិវឌ្ឍសមត្ថភាពបុគ្គលិករវាងវិទ្យាស្ថាន NISTI និង KIT នៅទូទាំងបីកម្រិត គឺកម្រិតបច្ចេកទេស-កម្រិតគ្រប់គ្រងថ្នាក់កណ្តាល និងកម្រិតជាន់ខ្ពស់ ២-ការស្រាវជ្រាវអនុវត្ត និងការស្រាវជ្រាវគោលនយោបាយ ដើម្បីលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យម(SMEs) ដែលពាក់ព័ន្ធ និងបច្ចេកវិទ្យា និងផ្សារភ្ជាប់សហគ្រាសទាំងនេះទៅនឹងអង្គភាព គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជាន់ខ្ពស់រួមទាំងវិទ្យាស្ថាន KIT ផងដែរ ៣-ការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ក្នុងប្រទេសកម្ពុជា តាមរយៈការចែករំលែកធនធាន ការកសាងបណ្តាញ និងការរៀបចំព្រឹត្តិការណ៌រួមគ្នា រួមទាំងទិវាប្រវត្តិសាស្ត្រជាតិ ការបោះជំរុំវិទ្យាសាស្ត្រអាស៊ាន និងសន្និសីទសកលលោកគីរីរម្យ ៤-ការអនុវត្តគោលនយោបាយលើកកំពស់ SMEs តាមរយៈគំរូសហប្រត្តិបត្តិការរវាងសាកលវិទ្យាល័យ សហគ្រាស និងរដ្ឋាភិបាល (Triple Helix) ៥-ការចូលរួមបង្កើតប្រព័ន្ធ STI នៅកម្ពុជា ៦-ការអនុវត្តចំណុចអាទិភាពផ្សេងៗទៀត ដែលទទួលការឯកភាពពីគូភាគី ។ ចំណែក្នុងប្រការ ៤ បានចែងថា៖អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ និងមានរយៈពេល០៥ឆ្នាំ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី