Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឡាវ សហការគ្នាក្នុងការពង្រឹងវិស័យធានារ៉ាប់រង

បានផុស

នៅ

និយ័តករ​ធានា​រ៉ាប់រង​កម្ពុជា និង នាយកដ្ឋាន​ត្រួត​ពិនិត្យ​សហគ្រាស​គ្រប់គ្រង់​ដោយ​រដ្ឋ និង​ធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុឡាវ បាន​ចុះ​អនុស្សរណៈ​យោគយោគយល់រួមគ្នាមួយ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព យុត្តិធម៌ សុវត្ថិភាព និង ស្ថិរភាពនៃទីផ្សារធានារ៉ាប់រង​រវាង​ប្រទេស​ទាំង​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​ដ៏ខ្ពង់ខ្ពស់​លោក​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) លោក​ ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ ន.ធ.ក. នៅ​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥នេះ បាន​ចុះ​អនុស្សរណៈ​ យោគយល់​គ្នា ជា​មួយ​នាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រងដោយរដ្ឋ និងធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុឡាវ (SOEI) ដែល​តំណាង ដោយលោក Phaitoun Thienglamay អគ្គនាយក នៃ SOEI ដែល​អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងដើម្បីធានាបាននូវប្រសិទ្ធភាព យុត្តិធម៌ សុវត្ថិភាព និង ស្ថិរភាពនៃទីផ្សារធានារ៉ាប់រងទាំងក្នុងប្រទេសឡាវ និង​កម្ពុជា។

ក្នុង​អនុស្សរណៈ​នោះ ភាគី​កម្ពុជា-ឡាវ បាន​ឯកភាព គាំទ្រ​ទៅវិញ​ទៅមក តាមរយៈ​ការផ្តល់ជំនួយលើ​ការកសាង​សមត្ថភាព និង​ការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការរៀបចំច្បាប់ និងបទប្បញ្ញត្តិ​ពាក់ព័ន្ធ​សម្រាប់​គ្រប់គ្រង​វិស័យ​ធានារ៉ាប់រង រួមទាំង​បទពិសោធន៍ក្នុងការបង្កើត ក្រុមហ៊ុនធានារ៉ាប់រងបន្តក្នុងស្រុកផងដែរ។

ភាគទាំងពីរ សហការផ្លាស់ប្តូរព័ត៌មានសម្រាប់រៀបចំបទប្បញ្ញត្តិក្នុងការគ្រប់គ្រង និងដាក់ចេញផលិតផលធានារ៉ាប់រង រួមមាន៖ ផលិតផលធានា​រ៉ាប់រងខ្នាតតូច, ផលិតផលដែលលក់តាមបែបឌីជីថល និងផលិតផលធានារ៉ាប់រងថ្មីៗ ក៏​ដូច​ជា​សហការផ្តល់ជំនួយ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តបរិស្ថានសាកល្បង (Sandbox) ​ចែករំលែកបទ​ពិសោធន៍​ក្នុងយន្តការនៃការប្រឆាំងការសម្អាតប្រាក់ និងការអនុវត្តការត្រួតពិនិត្យធានារ៉ាប់រង និងសហការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៨ នាទីutes មុន

សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ ប្រគល់​វិញ្ញាបនបត្រ​ដល់សិស្ស​គុន​ក្រោយ​ហ្វឹកហាត់​ដោយ​ជោគជ័យ​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

លោក រូតេ៖ ណាតូ មិនពាក់ព័ន្ធផែនការសន្តិភាពនៅអ៊ុយក្រែនទេ បើសមាជិកណាចង់ដាក់ទ័ព សូមបញ្ជូនទៅដោយខ្លួនឯង

ព័ត៌មានជាតិ៣៤ នាទីutes មុន

អធិការនគរបាលស្រុកបូទុមសាគរ ត្រៀមរួចរាល់វិធានការការពារសុវត្ថិភាព ជូនពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សេដ្ឋកិច្ច៤៨ នាទីutes មុន

ប្រធានសមាគម​ អំពាវនាវកុំឱ្យអាជីវករលក់សាច់ជ្រូក ដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

គ្រោះ​រញ្ជួយដី​នៅ​មីយ៉ាន់ម៉ា ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១៧ម៉ឺន​នាក់​ស្ថិត​ក្នុង​ហានិភ័យ

Sokha Hotels

ព័ត៌មានពេញនិយម