ព័ត៌មានជាតិ
លោក នេត សាវឿន ជំរុញមន្ត្រីគ្រប់រូបក្នុងខេត្តកំពង់ចាម បន្តបម្រេីពលរដ្ឋគិតលើគុណធម៌ និងគុណភាព
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្រើនរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវធ្វើយ៉ាងណាបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រកបដោយតម្លាភាព និងសមត្ថភាពជូនដល់ប្រជាពលរដ្ឋ។

លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម។ នៅក្នុងឱកាសនេះ លោក នេត សាវឿន ក៏បានស្នើឲ្យមន្ត្រីទាំងអស់ត្រូវពង្រឹងសន្តិសុខសង្គមឲ្យល្អប្រសើរដោយប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនាក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ទន្ទឹមនេះ លោក នេត សាវឿន ក៏ជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ត្រូវចេះសហការជាមួយមន្ត្រីនៅមូលដ្ឋានយ៉ាងស្អិតរមួត ពោល គឺក្នុងបុព្វហេតុបម្រើសេវាសាធារណៈដល់ពលរដ្ឋឱ្យបានល្អ និងបន្តការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យតាម ភូមិ ឃុំ មានសុវត្ថិភាព និងការពារសុវត្ថិភាព សណ្តាប់ធ្នាប់ និងបន្តរៀបចំខ្លួនឲ្យមានសមត្ថភាពខ្ពស់ក្នុងការបម្រើពលរដ្ឋ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


