ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន ទទូចឱ្យអង្គភាពសារព័ត៌មានដែលមិនទាន់ចុះបញ្ជី រួសរាន់មកចុះបញ្ជីនៅក្រសួង
ក្នុងកិច្ចសំណេះសំណាលជាមួយសមាគមន៍សម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព នាថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានទទូចឱ្យអង្គភាពសារព័ត៌មានដែលនៅមិនទាន់បានចុះបញ្ជី រួសរាន់មកចុះបញ្ជីឲ្យបានគ្រប់ៗគ្នាជាមួយក្រសួងព័ត៌មាន ដោយក្រសួងអនុវត្តការលើកលែងពន្ធប៉ាតង់សម្រាប់សារព័ត៌មានអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃសេវា ចំនួន ៥០% សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណក្នុងការបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្រាប់ការចុះបញ្ជីនៅក្រសួងព័ត៌មាន នឹងផ្តល់ភាពស្របច្បាប់ដល់អង្គភាពសារព័ត៌មាន ឲ្យអង្គភាពទទួលបាននូវការការពារផ្នែកច្បាប់ក្នុងករណីមានបញ្ហាក្នុងពេលប្រកបអាជីពសារព័ត៌មានត្រឹមត្រូវ។ ការគាំពារផ្នែកសុខភាពតាមរយៈការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាពជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដោយអ្នកសារព័ត៌មានគ្រាន់តែបង្ហាញកាតអ្នកសារព័ត៌មានដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន។

គួររំឮកថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមលើកលែងពន្ធប៉ាតង់ សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចរយៈពេល ៥ឆ្នាំ និងកាត់បន្ថយកម្រៃ អាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


