ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ គ្រោងពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិល
បច្ចុប្បន្ននៅតាមបណ្ដាស្នងការរាជធានីខេត្តមួយចំនួនបាននិងកំពុងធ្វើការពិនិត្យស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិ បន្ទាប់ពីមានការណែនាំពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅ។ ហើយក៏បានរកឃើញមន្ត្រីនគរបាលមួយចំនួនមានការជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន និងបានអនុវត្តវិន័យកងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់រួចហើយដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានបញ្ចាក់ដែរថា ក្រសួងមហាផ្ទៃ នឹងបន្តអនុវត្តកិច្ចការងារនេះលើមន្ត្រីរាជការស៊ីវិលបន្តទៀតក្រោយពេលបញ្ចប់ការពិនិត្យរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះថា «ជាការពិត ការពិនិត្យស្វែងរកសារធាតុញៀននឹងបន្តអនុវត្តលើមន្ត្រីរាជការស៊ីវិលបន្ថែមទៀត តែបច្ចុប្បន្នផ្នែកកងកម្លាំងមិនទាន់បញ្ចប់នៅឡើយទេ»។
បើតាមលោក ទូច សុខៈ មកដល់បច្ចុប្បន្ន ការពិនិត្យស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិជាបណ្ដោះអាសន្ន អាចនិយាយបឋមថា មានមន្ត្រីកងកម្លាំងនគរបាលជាតិចន្លោះពី៤០ទៅ៥០នាក់ ដែលកម្លាំងជំនាញបានរកឃើញមានការជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន តែតួលេខច្បាស់ការយ៉ាងណានោះ លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ខណៈកម្លាំងជំនាញកំពុងបូកសរុប។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។

លោក ស សុខា បានថ្លែងយ៉ាងដូច្នេះថា «សូមប្រកាសតែម្ដង គឺគ្រប់មន្ដ្រីក្រោមឱវាទ ពិសេសកងកម្លាំងប្រដាប់អាវុធចំណុះក្រសួងមហាផ្ទៃ ឲ្យតែធ្វើតេស្ដឃើញសារធាតុញៀន មិនអាចអនុញ្ញាតឲ្យនៅក្នុងក្របខ័ណ្ឌនគរបាលជាតិនោះទេ។ បើមិនយកពេលវេលានេះដើម្បីសម្អាតផ្ទះយើងទេ យើងអត់មានពេលសម្អាតទៀតទេ។ ចំពោះមន្ត្រីក្របខណ្ឌស៊ីវិល មិនទាន់មានការណែនាំជារួមទេ»។
ជាមួយគ្នានេះ លោក ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


