ព័ត៌មានជាតិ
មេក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់បារាំងមានកប៉ាល់ជាង ៦០០ ជួបលោក ស៊ុន ចាន់ថុលពិភាក្សាការងារ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារជាមួយលោក Rodolphe SAADE ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMA CGM នៅទីក្រុងប៉ារីស ខណៈដែលលោកអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅប្រទេសបារាំង។

ក្រុមហ៊ុន CMA CGM ជាក្រុមហ៊ុនដឹកជញ្ជូនទំនិញដ៏ធំមានមូលដ្ឋាននៅប្រទេសបារាំង ដែលមានការិយាល័យច្រើនជាង ៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនច្រើនជាង ១៦០ ទូទាំងពិភពលោក។ ក្រុមហ៊ុនមានកប៉ាល់សម្រាប់ដឹកជញ្ជូនច្រើនជាង ៦២៣ កប៉ាល់ ដែលបានប្រើប្រាស់នៅកំពង់ផែពាណិជ្ជកម្មចំនួន ៤២០ ក្នុងពិភពលោក។
ក្រុមហ៊ុនក៏មានយន្តហោះដឹកទំនិញចំនួន ៦ រួមមាន៖ Airbus A330-200F ចំនួន ០៤ និង Boeing 777 ចំនួន ០២។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបញ្ជាទិញនូវ Airbus A350F ចំនួន ០៤ បន្ថែមផងដែរ។
ខណៈជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា លោក Rodolphe SAADE បានលើកឡើងអំពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ។
លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការធានានូវបរិយាកាសនិងការសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបានភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់ក្នុងការវិនិយោគនៅប្រទេសកម្ពុជា។
ក្រុមហ៊ុន CMA CGM ជាក្រុមហ៊ុនដឹកជញ្ជូនទំនិញដ៏ធំមួយរបស់ពិភពលោក ដែលសេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុនមានដូចជា សេវាដឹកជញ្ជូនទំនិញ, សេវាភស្តុភារកម្ម (end-to-end logistics), សេវាតាមដានដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ និងមានជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


