ព័ត៌មានជាតិ
ចំពោះមុខប្រធានាធិបតីបារាំង មេដឹកនាំកម្ពុជាអះអាងមិនអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងវារីអគ្គិសនីលើតួទន្លេមេគង្គ
បញ្ជាក់នៅចំពោះមុខមេដឹកនាំបារាំង នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា កម្ពុជានឹងមិនអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងវារីអគ្គិសនីលើតួទន្លេមេគង្គឡើយ។
ការថ្លែងបែបនេះ ខណៈប្រមុខដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅប្រទេសបារាំង។
ក្រៅពីប្រកាសប្តេជ្ញាមិនអភិវឌ្ឍវារីអគ្គិសនីនៅលើតួទន្លេមេគង្គ និងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ប្រមុខដឹកនាំកម្ពុជាក៏បានលើកឡើងបន្ថែមថា កម្ពុជានឹងចូលរួមក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសសម្រាប់មនុស្សនិងភពផែនដី។ ជាមួយគ្នានេះក៏នឹងព្រមព្រៀងធ្វើការរួមគ្នាជាមួយភាគីបារាំង ក្នុងការរៀបចំសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅឆ្នាំ២០២៥។

ជាការឆ្លើយតប មេដឹកនាំបារាំងបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា។ មេដឹកនាំបារាំងក៏បានរំលឹកឡើងវិញនូវការត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅនឹងអន្តរកាលថាមពល ព្រមទាំងបានលើកឡើងពីតួនាទីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងដែលស្តែងចេញតាមរយៈការចុះហត្ថលេខា កិច្ចព្រមព្រៀងចំនួន ៣ គិតជាទឹកប្រាក់សរុបចំនួន ២១៥ លានអឺរ៉ូ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


