ព័ត៌មានជាតិ
ហេតុផល៣យ៉ាងដែលអ្នកជំនាញជំរុញឲ្យពលរដ្ឋប្រើប្រាស់ស្រោមអនាម័យ
លោក វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍((AHF)បានមានប្រសាសន៍ថា ការប្រើប្រាស់ស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃព្រោះថា ស្រោមអនាម័យមានសារៈប្រយោជន៍ចំបងសម្រាប់ការពារខ្លួនពីការចម្លងកាមរោគ មេរោគអេដស៍ និងការពារការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

ថ្លែងក្នុងទិវាស្រោមអនាម័យអន្តរជាតិ ឆ្នាំ២០២១” លោក វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបន្តថា បើទោះបីជាស្ថានភាពការឆ្លងជំងឺអេដស៍នៅកម្ពុជាមានការថយចុះក្តី ក៏ប្រជាពលរដ្ឋមិនត្រូវមានការធ្វេសប្រហែសឡើយ ព្រោះជំងឺអេដស៍នៅមិនទាន់ចប់នៅឡើយទេ ពោលគឺវាអាចចម្លងបានគ្រប់ពេលវេលា ហើយវិធានការតែមួយគត់ក្នុងការការពារជំងឺនេះ គឺការប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវ និង១០០ភាគរយជាមួយដៃគូខាងក្រៅ។
លោកបានបន្ថែមថា «ស្រោមអនាម័យមិនត្រឹមតែអាចជួយការពារពីការឆ្លងជំងឺកាមរោគនិងជំងឺអេដស៍ប៉ុណ្ណោះទេ វាក៏អាចជួយការពារការមានផ្ទៃពោះដោយមិនបានគ្រោងទុក ឬបំណងប្រាថ្នាផងដែរ»។

ដើម្បីបំផុសការប្រើប្រាស់ស្រោមអនាម័យនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍((AHF)តែងតែប្រារព្ធទិវាស្រោមអនាម័យនេះជារៀងរាល់ឆ្នាំ។ ជាក់ស្តែងទិវាស្រោមអនាម័យអន្តរជាតិ ឆ្នាំ២០២១”ធ្វើឡើងក្រោមប្រធានបទ«តែងតែទាន់សម័យ» ជាមួយស្រោមអនាម័យដោយផ្សារភ្ជាប់ជាមួយនឹងទិវានៃក្តីស្រឡាញ់ជារៀងរាល់ឆ្នាំ។
លោក វេជ្ជបណ្ឌិត ឈឹម សារា់ត់ បានឲ្យដឹងថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិចាប់តាំងពីឆ្នាំ២០០៨ដើម្បីក្រើនរំលឹកដល់គ្រប់ៗគ្នាពីសារៈសំខាន់នៃការទទួលស្រោមអនាម័យបានដោយឥតគិតថ្លៃ និងតាមតម្រូវការព្រោះថាស្រោមអនាម័យជាជម្រើសដ៏ល្អសម្រាប់ការពារខ្លួនពីការចម្លងកាមរោគនិង មេរោគអេដស៍។ ជាងនេះទៀត ចង់ឲ្យប្រសិទ្ធភាពនៃការទទួលបានស្រោមអនាម័យកាន់តែប្រសើរឡើងជុំវិញពិភពលោក ក្នុងការជួយការពារពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ ក៏ដូចជាលើកកម្ពស់ដល់ការរស់នៅប្រកបដោយសុខភាពល្អ។

លោកបានបន្តទៀតថា ការប្រារព្ធទិវានេះ ក្រុមការងាររបស់ AHFដែលមានទីតាំងនៅបណ្តាប្រទេសផ្សេងៗទូទាំងសកលោក ក៏បានរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយ និងការអប់រំផ្សេងៗជាច្រើនតាមបណ្តាញសង្គម និងដោយផ្ទាល់ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃស្រោមអនាម័យដែលអាចទទួលបានគ្រប់ៗគ្នា។
លោកបានបញ្ជាក់ថា «កូវីដ ១៩ បន្តការប៉ះពាល់ក្នុងការទទួលស្រោមអនាម័យ ក៏ប៉ុន្តែប្រធានបទ«តែងតែទាន់សម័យជាមួយស្រោមអនាម័យនៅប្រទេសកម្ពុជា»សម្រាប់ទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២១ជារឿងដ៏សាមញ្ញដែលអាចទទួលយកបាន និងការខិតខំដើម្បីឲ្យមានស្រោមអនាម័យគ្រប់ទីកន្លែងទាំងអស់ យើងប្រឹងប្រែងឲ្យប្រជាជនទូទៅបានយល់ថាស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវិតរស់នៅ ហើយយើងកំពុងធ្វើការងារគ្រប់យ៉ាងដើម្បីធានាថាស្រោមអនាម័យមានគ្រប់គ្រាន់ និងងាយស្រួលទទួលបានតាមតម្រូវការរបស់មនុស្សទាំងសកល»។

លោកបានបន្ថែមទៀតថា«ការបិទប្រទេស និងការរឹតត្បិតដោយសារតែមេរោគកូវីដ១៩នៅតែបន្តគំរាមកំហែងចំពោះការទទួលបានស្រោមអនាម័យជាពិសេសប្រទេសជាច្រើនដែលអស់ស្រោមអនាម័យពីស្តុក និងមានឧបសគ្គជាច្រើនដែលធ្វើឲ្យមានការលំបាកដល់ប្រជាជនទទួលស្រោមអនាម័យ»។
លោក Michael Weinstein ប្រមុខដឹកនាំអង្គការ AHFទូទាំងសកលលោកបានឱ្យដឹងដែរថា «យើងតែតែចាត់ទុកស្រោមអនាម័យនៅក្នុងបញ្ជីអាទិភាពរបស់យើង»។

លោកបានបន្តថា ទិវាស្រោមអនាម័យអន្តរជាតិផ្ដល់ឲ្យនូវវេទិកាមួយដើម្បីអំពាវនាវដល់រដ្ឋាភិបាលនិងស្ថាប័នសុខភាពសាធារណៈ ដើម្បីធានាថា ប្រជាជនមានឧបករណ៍ដើម្បីការពារខ្លួននិងមនុស្សជាទីស្រឡាញ់របស់ពួកគេដែលជាពិសេសបំផុតនៅពេលដែលយើងនៅតែឃើញមានការឆ្លងមេរោគអេដស៍ថ្មីចំនួន១.៧លាននាក់ជារៀងរាល់ឆ្នាំ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ