ព័ត៌មានអន្ដរជាតិ
ឆ្នាំថ្មី បារាំង ចែកស្រោមអនាម័យ Free សម្រាប់អ្នកមានអាយុក្រោម ២៥ឆ្នាំ
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាលពីថ្ងៃសុក្រទី០៩ខែធ្នូថា ក្នុងឆ្នាំថ្មីនេះ ប្រទេសបារាំង នឹងចែកស្រោមអនាម័យដោយឥតគិតថ្លៃនៅតាមឱសថស្ថាន សម្រាប់នរណាដែលមានអាយុ២៥ឆ្នាំចុះ។

រឿងនេះកើតឡើង ចំពេលដែលរដ្ឋាភិបាលនិយាយថា ជំងឺកាមរោគ កំពុងកើនឡើងក្នុងចំណោមមនុស្សវ័យក្មេង។
ក្មេងស្រី និងស្ត្រីដែលមានអាយុក្រោម២៥ឆ្នាំ អាចទទួលបានការពន្យារកំណើតដោយឥតគិតថ្លៃនៅក្នុងប្រទេសបារាំង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធានាថា មនុស្សវ័យក្មេងអាចការពារការមានផ្ទៃពោះដែលមិនចង់បាន។

លោក Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្រោមអនាម័យនឹងមិនគិតថ្លៃនៅតាមឱសថស្ថាន សម្រាប់នរណាម្នាក់ដែលមានអាយុពី ១៨ ដល់ ២៥ឆ្នាំ ចាប់ពីថ្ងៃទី១ខែមករាទៅ។
ប៉ុន្តែបន្ទាប់ពីពិធីករទូរទស្សន៍បារាំង និងអ្នកផ្សេងទៀតបានជំទាស់នៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រ អំពីថាតើហេតុអ្វីបានជាវិធានការស្រោមអនាម័យនេះ មិនរាប់បញ្ចូលអនីតិជននោះ លោកប្រធានាធិបតីក៏បានយល់ព្រមពង្រីកកម្មវិធីនេះ។

លោក Macron ដែលជាប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសបារាំង នៅពេលគាត់ជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ២០១៧ នៅអាយុ៣៩ឆ្នាំ ក៏បានសន្យាដែរថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីការពារ និងធ្វើតេស្តរកមេរោគអេដស៍ និងមេរោគឆ្លងតាមការរួមភេទ។
ប្រព័ន្ធថែទាំសុខភាពរបស់រដ្ឋ បារាំង បានគ្របដណ្តប់ថ្លៃចំណាយលើការគ្រប់គ្រងកំណើតមួយចំនួន ប៉ុន្តែមិនមែនទាំងអស់នោះទេ ហើយការណាត់ជួបគ្រូពេទ្យសម្រាប់អ្នកជំងឺដែលមានប្រាក់ចំណូលទាប តែងតែត្រូវការការរង់ចាំយូរ។ ការរំលូតកូននៅប្រទេសបារាំង គឺអាចធ្វើបានដោយឥតគិតថ្លៃសម្រាប់មនុស្សគ្រប់គ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បារាំង បើកមណ្ឌល ចាក់ វ៉ាក់សាំង ការពារជំងឺអុត ស្វា នៅ ទីក្រុង ប៉ារីស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


