សុខភាព
ប្រយ័ត្នប្រើខុស! វេជ្ជបណ្ឌិតប្រាប់វិធីជ្រើសរើសស្រោមអនាម័យ ឱ្យត្រូវតាមទំហំអាអូនតូច
ការជ្រើសរើសស្រោមអនាម័យ មិនមែនជារឿងចោទអ្វីឡើយសម្រាប់បុរស ដែលមានបទពិសោធន៍រួមភេទ តែវាជាបញ្ហាសម្រាប់យុវជនដែលថ្មីថ្មោង។ ពេលចាប់ផ្ដើមរួមភេទដំបូងៗ យុវវ័យជាច្រើនមិនចេះជ្រើសរើសស្រោមអនាម័យសម្រាប់អាប្អូនរបស់ពួកគេនោះទេ ទើបបានជាពួកគេតែងតែងប្រើខុសជារឿយៗ ហើយបង្កទៅជាបញ្ហា។

យុវវ័យច្រើននាក់ និងមនុស្សចាស់មួយចំនួន នៅតែមានការភ័ន្តច្រឡំថា ស្រោមអនាម័យសុទ្ធតែប្រើទំហំដូចគ្នា និងចេះតែទិញមកប្រើប្រាស់ រាល់ពេលត្រូវការ។ យ៉ាងណាមិញ ការប្រើស្រោមអនាម័យដែលត្រឹមត្រូវមិនមែនប្រើឱ្យតែបាននោះទេ យើងត្រូវចេះរើសទំហំរបស់វា។
ថ្ងៃនេះ កម្ពុជាថ្មី បានដកស្រង់សេចក្ដីណែនាំពីលោកវេជ្ជបណ្ឌិត Kampanat Pornyosakrai អ្នកជំនាញប្រព័ន្ធទឹកនោម នៃមន្ទីរពេទ្យ Maharaj Nakhon Si Thammarat និងជាម្ចាស់ផេកផ្តល់ចំណេះដឹងអំពីការថែទាំសុខភាពបុរស របស់ប្រទេសថៃ មកជូនប្រិយមិត្តបុរសជ្រាបពីការជ្រើសរើសស្រោមអនាម័យឱ្យត្រឹមត្រូវ។
ជាធម្មតាស្រោមអនាម័យ មានទំហំខុសៗគ្នាទៅតាមម៉ាកយីហោ ដែលវាមានទំហំចាប់ពី ៤៩, ៥២, ៥២.៥, ៥៤ និង ៥៦ មិល្លិម៉ែត្រ។ល។

ចំណែកឯវិធីសាស្ត្រនៃការជ្រើសរើសលេខដែលគួរប្រើគឺត្រូវផ្អែកទៅតាមរង្វង់ មិនមែនប្រវែងទេ ព្រោះថាស្រោមអនាម័យសឹងទាំងអស់មានប្រវែងស្ទើរតែដូចគ្នា ដែលមានប្រវែងស្តង់ដារ ៦-៧ អ៊ីញ ប៉ុន្តែពួកវាសុទ្ធតែឬខុសគ្នា ត្រង់រង្វង់។ អ៊ីចឹងហើយ ប្រុសៗត្រូវដឹងថា អាអូនតូចរបស់ខ្លួនមានទំហំប៉ុនណា ដើម្បីងាយស្រួលក្នុងការជ្រើសរើសស្រោមអនាម័យដូចខាងក្រោម៖
ទំហំ ៤៩ មិល្លិម៉ែត្រ សម្រាប់លិង្គ ១១-១២ សង់ទីម៉ែត្រ ឬប្រហែល ៤.៥ អ៊ីញ
ទំហំ ៥២ ឬ ៥២.៥ មិល្លិម៉ែត្រ សម្រាប់លិង្គ ១២-១៣ សង់ទីម៉ែត្រ ឬប្រហែល ៥ អ៊ីញ
ទំហំ ៥៤ មិល្លិម៉ែត្រ សម្រាប់លិង្គ ១៣-១៤ សង់ទីម៉ែត្រ ឬប្រហែល ៥.៥ អ៊ីញ
ទំហំ ៥៦ មិល្លិម៉ែត្រ សម្រាប់លិង្គ ១៤-១៥ សង់ទីម៉ែត្រ ឬប្រហែល ៦ អ៊ីញ ឬធំជាងនេះ។
ដូច្នេះហើយ ការប្រើស្រោមឱ្យត្រូវតាមទំហំលិង្គ ពិតជាមានសារសំខាន់ ព្រោះវានឹងជួយឱ្យបុរសស្រួលខ្លួន មានផាសុកភាព និងមិនធ្វើឱ្យលិង្គតឹងរឹតរួតពេក ឬរលុងខ្លាំងជ្រុល។

គួររំលឹកថា ការប្រើស្រោមអនាម័យនៅពេលរួមភេទ ជាវិធីសាស្ត្រល្អបំផុតដើម្បីពន្យារកំណើត និងបង្ការជំងឺកាមរោគ ឬជំងឺឆ្លងផ្សេងៗយ៉ាងមានប្រសិទ្ធភាព៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
ចុចអាន៖ មនុស្សមិនសូវប្រើស្រោមអនាម័យពេលរួមភេទ អំឡុងជំងឺរាតត្បាត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


