សុខភាព
ថៃ ចែកស្រោមអនាម័យ និងថ្នាំពន្យារកំណើតឥតគិតថ្លៃ ថ្ងៃចូលឆ្នាំចិន
ការិយាល័យសន្តិសុខសុខភាពជាតិថៃ (NHSO) និយាយថា ខ្លួននឹងផ្តល់ស្រោមអនាម័យ និងថ្នាំពន្យារកំណើតដោយឥតគិតថ្លៃដល់យុវជនដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ។

លោកវេជ្ជបណ្ឌិត Jakkrit Ngowsiri អគ្គលេខាធិការរង NHSO បាននិយាយថា ការផ្តល់ជូននេះមានគោលបំណងការពារជំងឺកាមរោគ និងការមានផ្ទៃពោះដែលមិនចង់បាន ជាពិសេសក្នុងចំណោមយុវវ័យ ។ លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាក៏មានគោលបំណងលើកកម្ពស់ការរួមភេទប្រកបដោយសុវត្ថិភាពផងដែរ ។
លោកវេជ្ជបណ្ឌិត Jakkrit បាននិយាយថា ទីភ្នាក់ងារនេះនឹងចាប់ផ្តើមចែកចាយថ្នាំពន្យារកំណើតដោយឥតគិតថ្លៃនៅថ្ងៃទី ១ ខែកុម្ភៈ ពោលនៅថ្ងៃចូលឆ្នាំចិន ហើយអាចបន្តរហូតដល់ខែមេសា ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ប្រជាជនថៃដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅនឹងអាចទទួលបានស្រោមអនាម័យពីគ្លីនិកគិលានុបដ្ឋាយិកា និងឆ្មប ឱសថស្ថាន មន្ទីរពេទ្យដែលដំណើរការដោយឯកជន គ្លីនិកវេជ្ជសាស្ត្រ និងអង្គភាពថែទាំបឋមដែលមានទំនាក់ទំនងជាមួយ NHSO ។
ជាចុងក្រោយលោក Jakkrit បាននិយាយថា NHSO បានអនុញ្ញាតឲ្យស្ត្រីថៃទទួលបានថ្នាំពន្យារកំណើត ៣ ប្រអប់ក្នុងមួយពេល ឬរហូតដល់ ១៣ ប្រអប់ក្នុងមួយឆ្នាំ ខណៈសម្រាប់បុរសវិញ NHSO នឹងផ្តល់ស្រោមអនាម័យដោយឥតគិតថ្លៃចំនួន ១០ កញ្ចប់ក្នុងមួយសប្តាហ៍ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ នៅ ថៃ វ៉ាក់សាំង Pfizer មួយដបអាចចាក់ដល់កុមារ ១០ នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


