ព័ត៌មានជាតិ
តម្រួតថៃ ខេត្តច័ន្ទបុរី ចាប់បារីដែលនាំចេញពីកម្ពុជា ៩ យីហោ ចំនួន ៦៥០០កញ្ចប់
កាលពីព្រលប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ កម្លាំងតម្រួតថៃដែលដាក់គោលដៅឈរជើងលើកំណត់ផ្លូវមួយកន្លែងក្នុងខេត្តច័ន្ទបុរី បានឃាត់រថយន្តមួយគ្រឿងដែលដឹកបារីខុសច្បាប់គេចពន្ធចេញពីប្រទេសកម្ពុជាចូលទៅក្នុងទឹកដីថៃ សរុបចំនួន ៦៥០០ កញ្ចប់ លើ ៩ យីហោ។

តាមការផ្សាយរបស់គេហទំព័រក្នុងស្រុកបានបញ្ជាក់ថា នៅពេលខាងលើគឺក្រុមតម្រួតថៃបានដាក់គោលដៅឈរជើងលើកំណត់ផ្លូវលេខ ៣១៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៨ ស្ថិតក្នុង ឃុំថាប់សៃស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ក្បែរព្រំដែនកម្ពុជា។ គេហទំព័របានបន្តថានៅពេលនោះដែរមានរថយន្តតួរីសមួយគ្រឿងមានបិទឃ្លប់ជិតពណ៌ខ្មៅ ដោយមានការសង្ស័យតម្រួតក៏បានឃាត់ដើម្បីត្រួតពិនិត្យក៏ប្រទះឃើញមានបារីជាច្រើនសុងដែលអ្នកបើកបរលាក់ទុកនៅក្នុងរថយន្តដែលគេបានដឹកយកមកពីព្រំដែនកម្ពុជាឆ្ពោះទៅក្នុងប្រទេសថៃក្នុងគោលបំណងគេចពន្ធ ។

បារីទាំងនោះរួមមាន ១.TEXAS ពណ៌មាស ចំនួន ១.០០០ កញ្ចប់ ២. TEXAS ព៌ណផ្ទៃមេឃ ចំនួន ១.០០០ កញ្ចប់ ៣. TEXAS ពណ៌ក្រហម ចំនួន ២.០០០ កញ្ចប់ ៤.TEXAS ពណ៌ខៀវ ចំនួន ៥០០កញ្ចប់ ៥.យីហោ 235 ពណ៌ខៀវ ចំនួន ២៥០ កញ្ចប់ ៦.យីហោ 235 ពណ៌ក្រហម ចំនួន ២៥០ កញ្ចប់ ៧. CANYON ពណ៌ក្រហម ចំនួន ៥០០ កញ្ចប់ ៨. MOND ចំនួន ៥០០ កញ្ចប់ និង ៩.CAPITAL ព៌ណផ្ទៃមេឃ ចំនួន ៥០០ កញ្ចប់។ បច្ចុប្បន្នទាំងអ្នកបើកបរទាំងរថយន្តនិងវត្ថុតាងត្រូវបានបញ្ជូនទៅឲ្យអង្គភាពគយនៅក្នុងស្រុកពោងណាំរ៉នដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


