ព័ត៌មានជាតិ
គម្រោងសាងសង់ស្ពានឆ្លងទន្លេទៅអរិយក្សត្រ វិវឌ្ឍន៍ដល់ណាហើយ?
លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់មកកាន់ «កម្ពុជាថ្មី» នាព្រឹកថ្ងៃទី ២២ ខែមករា នេះថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេសាបនិងទន្លេមេគង្គ នឹងបញ្ចប់នីតិវិធីនានានៅអំឡុងត្រីមាសទី ១ ឆ្នាំ២០២៤ នេះ។

លោក ផន រីម ដែលទើបទទួលតំណែងជាទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា នីតិវិធីនានានឹងបញ្ចប់នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ ខណៈការជ្រើសរើសក្រុមហ៊ុនសាងសង់នឹងត្រូវអនុម័តនៅចុងឆ្នាំ ២០២៤។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃជិត ៣០០ លានដុល្លារអាមេរិកភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
យ៉ាងណាមិញ បើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ពាក់ព័ន្ធគម្រោងបើកការដ្ឋានស្ថាបនាផ្លូវការនៅពុំទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ បន្ទាប់ពីបញ្ចប់នីតិវិធីរៀបចំប្លង់លម្អិតរួច នឹងអនុម័តលើការជ្រើសរើសក្រុមហ៊ុនសាងសង់នៅចុងឆ្នាំ២០២៤ ។

គួរជម្រាបថា តាមរយៈគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) នឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះហក់ឡើង ជាពិសេសនឹងប្រែក្លាយតំបន់ម្ខាងនៃដងទន្លេនៃតំបន់អរិយក្សត្រទៅជាទីក្រុងរណបថ្មី ខណៈទីនោះកំពុងមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធរួមទាំងគម្រោងបុរីជាច្រើន៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


