Connect with us

KPT+

តើការពន្យារបណ្ណបើកបរដែលហួសសុពលភាព មានការពិន័យដែរទេ?

បានផុស

នៅ

ប្រជាពលរដ្ឋមួយចំនួនអាចមានចម្ងល់ ឬ មិនទាន់ដឹងច្បាស់ថា តើការពន្យាបណ្ណបើកបរហួសសុពលភាពនឹងរងការពិន័យដែរទេ? ចំពោះករណីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានផ្សព្វផ្សាយដែរថា តើត្រូវរងការផាកពិន័យទេ ហើយស្ថិតក្នុងលក្ខខណ្ឌបែបណាខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅលើទំព័រហ្វេប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស ៣០ថ្ងៃ មិនមានការពិន័យឡើយ ។ ប៉ុន្តែ ចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី ៣០ថ្ងៃឡើងទៅ នឹងមានការពិន័យក្នុងមួយថ្ងៃ ៥០០រៀល ។

រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រសួងបញ្ជាក់ថា ដើម្បីអាចបន្តសុពលភាពបណ្ណបើកបរបាន ត្រូវមានឯកសារដូចជា ១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ២.លិខិតបញ្ជាក់កាយសម្បទា, ៣.រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក និង៤.ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ចំពោះ ទីតាំងផ្តល់សេវាវិញ គឺមណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៉ីអន១ និងអ៉ីអន២ (ថ្ងៃចន្ទ-អាទិត្យ ម៉ោង៩៖០០ព្រឹក-១០៖០០យប់)។ ទី២ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត(រៀងរាល់ម៉ោងធ្វើការ)។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 1275 ដោយឥតគិតថ្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម