ព័ត៌មានជាតិ
មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្តធ្វើការចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧
កំពង់ចាម ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្តធ្វើការចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខណៈបច្ចុប្បន្នបានសម្រេចជាង១០ភាគហើយ។

ក្នុងការចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នេះដែរ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញណែនាំឲ្យក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើយ៉ាងណាឲ្យលំហូរទឹកក្រោមស្ពានឱ្យហូរបានរលូនដោយពុំមានការកកស្ទះ។ ហើយចំពោះការងារសាងសង់ផ្លូវត្រូវអនុវត្តតាមការណែនាំក្នុងប្លង់បច្ចេកទេស និងបង្ហាប់ដី ដោយប្រើប្រាស់គ្រឿងចក្រឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនៃផ្លូវ។

លោក លឹម ស៊ីដេនីន បានជំរុញបន្ថែមឲ្យក្រុមការងារ ក្នុងពេលកំពុងសាងសង់ ត្រូវធានានូវសុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ពេលធ្វើដំណើរឱ្យល្អប្រសើរ ដោយមាន ផ្លាកសញ្ញាការដ្ឋានសាងសង់ បង្គោលសុវត្ថិភាព ដោយមានចំណាំងផ្លាត មានភ្លើងសញ្ញានៅពេលយប់ជាដើម។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏បានសំណូមពរឲ្យក្រុមហ៊ុនសាងសង់ជួយប្តូរនិមិត្តរូបខេត្ត(នាគព័ន្ធ) ពង្រីកឱ្យបានធំជាងមុន ដោយធ្វើពីស្ពាន់ និងបន្ថែមកសាងឡើងវិញនូវស្តូបគោរពវិញ្ញាណក្ខន្ធកងទ័ពចិននៅស្គន់ (បេសកកម្មអ៊ុនតាក់-ស្គន់) ហើយក្រុមហ៊ុនត្រូវស្រោចទឹកជាប្រចាំលើផ្លូវពេលកំពុងសាងសង់ ដើម្បីកុំឲ្យប៉ះពាល់ខ្លាំងដល់បរិស្ថាន។

ដោយឡែក ខាងតំណាងក្រុមហ៊ុនទទួលការសាងសង់ផ្លូវជាតិលេខ៧នេះ ក៏បានស្នើឲ្យតំណាងក្រសួង ក៏ដូចជាអាជ្ញាធរខេត្ត ជួយដោះស្រាយផលប៉ះពាល់ និងដកបង្គោលភ្លើងខ្សែកាបអុបទិក និងទុយោទឹកស្អាត ដែលបង្អាក់ដល់ដំណើរការងារសាងសង់ផ្លូវឱ្យបានឆាប់ ខណៈបច្ចុប្បន្នសាងសង់បានប្រមាណជាង១០ភាគហើយ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


