ព័ត៌មានជាតិ
ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ សាងសង់សម្រេចបានជិត ៥០%
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះដែលមានប្រវែង ១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ សម្រេចការសាងសង់បាន ៤៩,១៨% គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។


ជាមួយការដ្ឋានស្ពានកំពុងដំណើរការសាងសង់ ដោយឡែកផ្លូវនិងផ្លូវខ្នែងតភ្ជាប់ជាមួយគម្រោងស្ពានមានប្រវែងសរុប ៣៣,៤៥៩ គីឡូម៉ែត្រ ជាលទ្ធផលក៏សម្រេចបាន ៣៦,២៤%។
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ដោយប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ពានឆ្លងទន្លេខេត្តក្រចេះគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។


យ៉ាងណាមិញ បើតាមមេការចិនដែលទទួលខុសត្រូវការដ្ឋានស្ពានឆ្លងទន្លេខេត្តក្រចេះបានប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា គម្រោងស្ពានខេត្តក្រចេះអាចសាងសង់សម្រេចមុនផែនការ ហើយយ៉ាងយូរត្រឹមឆ្នាំក្រោយនឹងរួចរាល់។
មេការចិនរូបនេះអះអាងថា បច្ចុប្បន្នក្រុមការងារកំពុងសម្រុកធ្វើគ្រឹះសសរស្ពានដែលសម្រេចបានជាច្រើនភាគរយ។
បើតាមមេការចិនដែលអាចនិយាយខ្មែរបានតិចៗផងនោះ ក្រៅពីស្ពានក្នុងគម្រោងក៏ត្រូវស្ថាបនាផ្លូវតភ្ជាប់ចេញពីរង្វង់មូលគល់ស្ពានទាំងសងខាងមានប្រវែងជាង ១០ គីឡូម៉ែត្រថែមទៀត៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


