ព័ត៌មានជាតិ
ជ្រើសរើសយកខេត្ត ៤ បង្កើតស្ថានីយបណ្ដុះកូនឈើស្តង់ដាអន្តរជាតិ
ក្រសួងបរិស្ថាន គ្រោងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន ៤ កន្លែងបន្ថែមពីថ្នាលបណ្តុះកូនឈើដែលមន្ទីរបរិស្ថានបានកំពុងរៀបចំតាមភូមិសាស្ត្ររៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន និងតាមសហគមន៍។ ការឲ្យដឹងបែបនេះ តាមការគូសបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ លោក អ៊ាង សុផ្លែត បានលើកឡើងថា ក្រសួងបរិស្ថាននឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ ចំនួន ៤ កន្លែង ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ បន្ថែមពីថ្នាលនៅក្នុងតំបន់ភូមិសាស្ត្រដែលមានស្រាប់។
ស្ថានីយបណ្តុះកូនឈើដែលមានទំហំធំទាំង ៤ កន្លែងខាងលើ អាចមានសមត្ថភាពបណ្តុះកូនឈើ ចែកជូនប្រជាពលរដ្ឋយកទៅដាំតាមប្រភេទនីមួយៗ ដូចជា ទី១ បណ្តុះកូនឈើតូចៗ ជូនប្រជាពលរដ្ឋយ៉ាងតិចជាង ១លានដើម ដើម្បីយកទៅដាំតាមមូលដ្ឋាន និងតាមសហគមន៍តំបន់ការពារធម្មជាតិ ទី២ បណ្តុះ និងថែទាំកូនឈើឲ្យធំល្មម ដើម្បីជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន ទី៣ ថែទាំកូនឈើឲ្យធំ សម្រាប់ផ្គត់ផ្គង់ដល់ការដាំនៅតាមទីក្រុង ដើម្បីធ្វើឲ្យទីក្រុងយើងស្អាត មានភាពបៃតង។ មិនតែប៉ុណ្ណោះ ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ នឹងទាក់ទាញបានការសិក្សាស្រាវជ្រាវពីពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបាននូវទេសចរណ៍គោលដៅកម្សាន្តបៃតងផងដែរ។

ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថានក៏នឹងរៀបចំទីតាំងកម្សាន្តបែបខ្មែរ កន្លែងបោះតង់ និងបំភ្លឺដោយអំពូលសូឡា ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ឲ្យរកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរណ៍ជាដើម។

សូមបញ្ជាក់ថា គម្រោងរៀបចំស្ថានីយបណ្តុះកូនឈើនៅក្នុងភូមិសាស្រ្តទាំង ៤ ខាងលើ នឹងជំរុញភាពបៃតង ដែលជាមុំដ៏សំខាន់មួយក្នុងចំណោមមុំបី នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ រួមមាន ស្អាត បៃតង និងចីរភាព ដែលបាននឹងកំពុងផ្សព្វផ្សាយ ព្រមទាំងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


