Connect with us

ព័ត៌មានជាតិ

សហគមន៍​ចំនួន ១៩៣ ​ទូទាំង​ប្រទេស​​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍​សហគមន៍​​មូលដ្ឋាន

បានផុស

នៅ

សហគមន៍​ចំនួន ១៩៣ ទូទាំង​ប្រទេស​នឹងចូលរួមអនុវត្ត​គម្រោង​ «ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន» ដែល​​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន​ និងក៏​​ស្រប​តាម​គោល​នយោបាយ​បញ្ចកោណដំណាក់កាល​ទីមួយ​​របស់​រដ្ឋាភិបាល​នីតិកាល​ទី ៧​ នៃ​រដ្ឋសភា។

ថ្លែង​​នៅ​ក្នុងពិធី​ប្រកាសដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​ «ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍សហគមន៍​មូលដ្ឋាន (២០២៤-២០២៨​​)​» លោក​ស្រី ម៉ុម ថានី រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា​ ការរៀបចំ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន គឺ​ជាត្រីវិស័យ​និង​ផែនទី​បង្ហាញ​ផ្លូវ​អាទិភាព​ការងារ ជាពិសេស​ក៏​បាន​ចូលរួម​អនុវត្ត​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី ម៉ុម ថានី រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​

ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានដែលមានមេត្រីភាព​ជាមួយ​នឹងបរិស្ថានគឺជា​កិច្ចការ​ដ៏​ចាំបាច់​និង​​ជា«យុទ្ធសាស្ត្រ​ក្រវ៉ាត់​បៃតង» ដើម្បី​ការពារ​តំបន់ស្នូលនិង​តំបន់​អភិរក្ស​នៃ​តំបន់​ការពារ​ធម្មជាតិ។ នេះបើតាមលោកស្រី ម៉ុម ថានី។

​ការកែច្នៃ​សក្តានុពល​​ធនធានធម្មជាតិ ​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកប​ដោយ​ចីរភាព ជាពិសេស​ធានា​បាននូវតុល្យភាព​រវាងការអភិវឌ្ឍ ការ​អភិរក្ស និង​ការលើកកម្ពស់​ជីវភាព​របស់សហគមន៍​មូលដ្ឋាន។

លោកស្រី ម៉ុម ថានី បានបន្ត​ថា គិតត្រឹមឆ្នាំ២០២៣ ក្រសួងបរិស្ថានបានរៀបចំបង្កើតសហគមន៍​តំបន់ការពារ​ធម្មជាតិចំនួន ១៩៣ សហគមន៍ ដែលមាន​គ្រួសារចូលរួម​ចំនួន ៧៣ ១៤៩ គ្រួសារ មាន​សមាជិកចំនួន ៣០៥ ៦២១នាក់ គ្រប់គ្រង​ផ្ទៃដីព្រៃ​ទំហំ ៣៣២ ១០៨ហិកតា​ ស្ថិតនៅក្នុងភូមិចំនួន​ ៣៦២ភូមិ ឃុំចំនួន ១១៥ឃុំ និងខេត្ត ចំនួន១៥ខេត្ត។

លោក អ៊ាង សុផល្លែត ​រដ្ឋមន្រ្តីក្រសួង​បរិស្ថាន

នៅក្នុងពិធី​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន​(២០២៤-២០២៨) នាទីស្តីការក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែង​បញ្ជាក់​ថា ​«ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន ដែលបន្តគាំទ្រលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីជម្រើសមុខរបរ ព្រមទាំងលើកទឹកចិត្ត ឱ្យសហគមន៍ដាំដើមឈើដែលមានប្រយោជន៍ និងឈានទៅ​សហគមន៍​អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោកបន្តថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានមាន​តួនា​ទីស្នូល​យ៉ាង​សំខាន់ ក្នុងការរៀបចំ​បង្កើតសហគមន៍​តំបន់​ការពារ​ធម្មជាតិ រៀបចំបង្កើតតំបន់​បេតិកភណ្ឌធម្មជាតិ និងការសម្របសម្រួល​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ។

ដើម្បីបន្តបេសកកម្ម និងចូលរួមអនុវត្ត «ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យទទួលបានជោគជ័យ លោក​រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានពង្រឹងការអនុវត្តចំណុចអាទិភាពចំនួន ៦ រួមមាន៖

ទី១-ត្រូវបន្តកិច្ចសហការ និងកៀរគរដៃគូ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី សហការគាំទ្រ ធ្វើអន្តរាគមន៍ និងឆ្លើយតបនូវរាល់កង្វល់ផ្សេងៗរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាលើកកម្ពស់សហគ្រិនភាព និងការវិនិយោគ ជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើវិស័យកសិកម្ម ការកែច្នៃអនុផលព្រៃឈើ និងការផ្តល់សេវាទេសចរណ៍ធម្មជាតិ ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ទី២-ជំរុញ និងលើកទឹកចិត្ត អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យបន្ស៊ីផែនការសកម្មភាព និងផែនយុទ្ធសាស្រ្តរបស់ខ្លួន ជាមួយនឹង«ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ក៏ដូចជា «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីជោគជ័យការងាររួមគ្នា។

ទី៣-បន្តពង្រឹងរចនាសម្ព័ន្ធ និងកសាងសមត្ថភាពបណ្តាញសហគមន៍ថ្នាក់មូលដ្ឋាន សម្រាប់បង្ក លក្ខណៈងាយស្រួលក្នុងការពិគ្រោះយោបល់នានា រវាងសហគមន៍មូលដ្ឋាន និងរាជរដ្ឋាភិបាលក្នុងការស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមនានា ដើម្បីផ្សព្វផ្សាយ ចូលរួមអនុវត្ត និងត្រួតពិនិត្យ-វាយតម្លៃ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» និង«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឱ្យបានសមស្រប និងទូលំទូលាយនៅមូលដ្ឋាន។

ទី៤-បន្តការរៀបចំ និងកែលំអថ្នាលបណ្តុះកូនឈើ ដោយសហការជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្ត ដើម្បីបណ្តុះកូនឈើ(ឈើព្រៃនិងឈើហូបផ្លែ) ឱ្យបានយ៉ាងតិច១០ម៉ឺនដើម ក្នុង១ខេត្ត ក្នុង១ឆ្នាំ និងរៀបចំផែនការចែកជូនកូនឈើ ដាំតាមលក្ខណៈបច្ចេកទេស និងថែទាំឱ្យបានសមស្រប សកម្មភាពនេះ គឺជាការចូលរួមអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» និង«យុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន» ជាពិសេស «យុទ្ធសាស្រ្តបញ្ចកោណ» ដើម្បីសម្រេចចក្ខុវិស័យ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ទី៥-បន្តជំរុញ និងលើកទឹកចិត្ត អង្គការដៃគូ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ នូវការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ និងការប្រើប្រាស់ចង្ក្រានសន្សំសំចៃអុស សន្សំសំចៃទឹក ពង្រឹងការគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ជាពិសេសបន្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀន វត្តអារាម ទីប្រជុំជន និងសហគមន៍ ជាប្រចាំ។

ទី៦-ស្នើឱ្យការចូលរួមតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការផ្តល់អ្នកជំនាញលើផ្នែកកសិកម្ម ចិញ្ចឹមសត្វ សិប្បកម្ម កែច្នៃ វេចខ្ចប់ម្ហូបអាហារ សិល្បៈតន្ត្រី ជួសជុលគ្រឿងយន្ត ព្រមទាំងជំនាញផ្សេងៗទៀត ដើម្បីបណ្តុះបណ្តាលដល់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣០ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម