ព័ត៌មានជាតិ
ក្រសួងការងារ មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាង២០០កន្លែងនៅទូទាំងប្រទេស
រហូតមកដល់បច្ចុប្បន្ននេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រមាណជាង២០០កន្លែង នៅទូទាំងប្រទេសក្នុងនោះ គ្រឹះស្ថានសាធារណៈមានជិត៤០កន្លែង។

ថ្លែងក្នុងពិធីបើក«សម្ពោធ និងបើកសាកល្បងរថយន្ត GTV រថយន្តជាតិ ដំបូងគេបង្អស់របស់កម្ពុជា»កាលពីថ្ងៃទី៣កម្ភៈ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាបច្ចុប្បន្នមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ២០៧ ដែលក្នុងនោះ មានគ្រឹះស្ថានសាធារណៈចំនួន ៣៧ នៅទូទាំងប្រទេស។ ក្នុងចំណោមគ្រឹះស្ថានទាំងអស់ មានគ្រឹះស្ថានដែលផ្តល់ការបណ្តុះបណ្តាលជំនាញមេកានិករថយន្ត ចំនួន ៣០ គ្រឹះស្ថាន ។

លោកបានបន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតជាង ២៧ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលជំនាញថ្មីនិងលើកកម្ពស់ជំនាញ។ លើសពីនេះ ដើម្បីលើកកម្ពស់គុណភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការ រាជរដ្ឋាភិបាលបានពង្រីកការផ្តល់ថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង រួមមាន អាគារសិក្សា រោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍ មូលដ្ឋានសម្ភារនិងបរិក្ខារ, និងទាំងផ្នែកទន់ រួមមាន ប្រព័ន្ធធានាគុណភាព និងអភិបាលកិច្ច គុណភាពសមត្ថភាពគ្រូ ស្តង់ដា កម្មវិធីសិក្សានិងប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព ការទំនាក់ទំនងជាមួយឧស្សាហកម្ម និងការចុះកម្មសិក្សាអនុវត្តផ្ទាល់នៅកន្លែងធ្វើការ។
លោកបានបន្តទៀតថា ជាមួយនឹងការខិតខំខាងលើ គ្រឹះស្ថានបណ្តុះបណ្តាលរបស់រដ្ឋចំនួន ៣៤ បានទទួលស្គាល់គុណភាពពីអង្គការស្តង់ដាអន្តរជាតិ (ISO)។ ក្នុងចំណោមការខិតខំធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈដូចបានលើកឡើងខាងលើការប្តូរទៅអនុវត្តកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាព គឺជាកំណែទម្រង់ដ៏សំខាន់មួយ ពីព្រោះនៅក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស អ្វីដែលសំខាន់គឺជំនាញនិងសមត្ថភាពក្នុងការប្រែក្លាយរាល់អ្វីៗទៅជាអ្វីមួយដែលមានប្រយោជន៍។
លោកបានបន្ថែមថា កម្ពុជាកំពុងបន្តធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចទៅកាន់វិស័យឧស្សាហកម្ម និងវិស័យសេវាកម្មកាន់តែស៊ីជម្រៅ ដោយពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មជំនាញ និងផលិតភាពការងារខ្ពស់ និងជំរុញការទាក់ទាញវិនិយោគផ្ទាល់ទាំងក្នុងស្រុក និងពីបរទេស ជាពិសេស ការចាប់យកឱកាសនៃខ្សែច្រវ៉ាក់តម្លៃ ដែលបង្វែរពីប្រទេសនានាក្នុងតំបន់ និងឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាបច្ច័យជួយបង្កើតឱកាសការងារ ដែលទាមទារកម្លាំងពលកម្មមានជំនាញមធ្យម និងខ្ពស់កាន់តែខ្លាំង។
លោកបានបញ្ជាក់ថា ក្នុងបរិបទនេះ តម្រូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងកាន់តែកើនឡើង ដើម្បីផ្តល់ជំនាញឱ្យបានគ្រប់គ្រាន់ដល់កម្លាំងពលកម្មកម្ពុជា ក្នុងការចាប់ឱកាសការងារនេះ និងធានាថាពួកគេអាចឈានចូលទីផ្សារការងារដំបូងដោយមានជំនាញសមស្រប ឬការធ្វើអន្តរកម្មការងារពីវិស័យមួយទៅវិស័យមួយទៀតដោយងាយស្រួល សំដៅកសាងមូលដ្ឋានជំនាញរឹងមាំ និងផលិតភាពគ្រប់គ្រាន់ ដើម្បីគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
អាណត្តិនេះក្រសួងការងារ ក៏ទទួលខុសត្រូវ លើកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនប្រមាណ ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថាន TVET នានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨០ ០០០ រៀល”៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


