ព័ត៌មានជាតិ
សមាជិកគណៈកម្មាធិការនាយកអតីតបក្សសង្គ្រោះជាតិ រស់នៅអូស្ត្រាលី អំពាវនាវឱ្យយុវជនបក្សប្រឆាំងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
លោក ញឹម គឹមញ៉ុល អតីតអនុប្រធានក្រុមការងារខេត្តព្រះសីហនុ និងជាសមាជិកគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ រស់នៅប្រទេសអូស្ត្រាលី បានផ្ដាំផ្ញើទៅយុវជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលមិនពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយ ងុបងល់ទៅនឹងទណ្ឌិតសមរង្ស៊ី សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

ការអំពាវនាវនេះបានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៧កុម្ភៈ នៅមន្ទីរបក្សរាជធានីភ្នំពេញ ខណៈដែលលោកបានសម្រេចចិត្តចុះចូល មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ញឹម គឹមញ៉ុល បានមានប្រសាសន៍លើកឡើងថា ដោយមើលឃើញពីការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ល្អ ដោយសម្ដេចបវរធិបតីមានចំណេះដឹងខ្ពង់ខ្ពស់ អាចដឹកនាំប្រទេសជាតិកម្ពុជាយើងឲ្យមានភាពរីកចម្រើន ពិសេសដឹកនាំប្រទេសកម្ពុជាដល់ឆ្នាំ២០៣០-២០៥០ ក្លាយជាប្រទេសជឿនលឿន មានចំណូលខ្ពស់ បើទោះបីរូបលោកមិនបានរស់ដល់ឆ្នាំ២០៥០មែន ប៉ុន្តែកូនចៅជំនាន់ក្រោយនឹងមានជីវភាពធូរធារសម្បូរ សប្បាយ។ ដោយមើលឃើញពីកត្តាទាំងនេះហើយ ទើបរូបលោកសម្រេចចិត្តចុះចូល រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកក៏បានថ្លែងនូវការអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលអនុញ្ញាតឲ្យរូបលោក បានរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណផងដែរចំពោះសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលសម្ដេចបានសន្ដោសប្រណីដោយធ្វើលិខិតស្នើសុំទៅព្រះមហាក្សត្រឲ្យលើកលែងទោសចំពោះរូបលោក។
លោកបានបានបន្តថា លោកបានចាកចេញពីប្រទេសកម្ពុជាជាច្រើនឆ្នាំដែរហើយ តែពេលត្រឡប់មករាជធានីភ្នំពេញនាពេលនេះ គឺពិតជាធ្វើឲ្យលោកមានការភ្ញាក់ផ្អើលដោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ដូច្នេះការសម្រេចចិត្តរបស់លោកមករស់នៅជីភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
លោកក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនមួយចំនួនដែលបាននឹងកំពុងដើរតាមការអូសទាញរបស់ទណ្ឌិតសមរង្ស៊ី សូមក្រឡេកមើលមកប្រទេសកម្ពុជាផង ។ថាតើ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍ ដល់ណាហើយ កុំចេះតែលឺថា ចេះតែជឿតាមគេ ដែរយើងមិនបានឃើញជាក់ស្ដែងនោះ។ សម្ដេចតេជោ មានភាពសន្ដោសប្រណីខ្លាំងណាស់។ បើយើងចង់រួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាពេលណាគឺសម្ដេចសន្តោសប្រណីអោយយើងចូលភ្លាម។

លោកបន្តទៀតថា ខ្មែរក្រហម សម្ដេចតេជោធ្វើការបង្រួបបង្រួមបានចុះរឿងអីយើងខ្មែរ មានតែគណបក្សមួយ ហេតុអី សម្តេចបង្រួបបង្រួមមិនបាននោះ ជាក់ស្ដែងរូបលោកជាទឹកតាងបញ្ជាក់ច្បាស់។ សម្ដេចតេជោហ៊ុនសែននៅអាចដឹកនាំប្រទេសបាន តែសម្ដេចបានផ្ទេរអំណាចទាំងនេះទៅឲ្យក្មេងជំនាន់ក្រោយបន្តដឹកនាំប្រទេស ដែលធ្វើឲ្យយុវជនជំនាន់ក្រោយមានឱកាសបញ្ចេញសមត្ថភាពក្នុងការដឹកនាំកសាងប្រទេសឲ្យមានភាពរីកចម្រើន។ ថ្នាក់ដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាមិនក្រាញអំណាចទេ។គឺបានផ្ទេរអំណាចទៅឲ្យយុវជនជំនាន់ក្រោយ។

លោកសូមផ្ដាំផ្ញើទៅយុវជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលមិនពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយ ងប់ងល់ទៅនឹងទណ្ឌិតសមរង្ស៊ី សុំចូលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា ដោយសុំទៅសម្ដេចបវរអធិបតី ដើម្បីស្នើសុំទៅព្រះមហាក្សត្រលើកលែងទោស នោះបងប្អូននិងអាចរួមរួម ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដូចជាបានមករស់នៅក្នុងប្រទេសកម្ពុជាបានហើយ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


