ព័ត៌មានជាតិ
ឈុតសម្លៀកបំពាក់ខ្មែរផ្អើលដល់នាយករដ្ឋមន្រ្តី រហូតបញ្ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ស្រាវជ្រាវឲ្យច្បាស់ចងក្រងជាឯកសារទុក
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈកាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យមន្រ្តីជំនាញក្រសួងវប្បធម៌ស្រាវជ្រាវឯកសារទាក់ទងសម្លៀកបំពាក់ខ្មែរ ក្រោយពេលរូបថតមួយសន្លឹកដែលសម្តេចបានថតជាមួយគ្រួសារ មានពលរដ្ឋថៃចូលមកខមមិនប្រើប្រាស់ឈុតសម្លៀកបំពាក់ថៃ។

សម្តេចធិបតីបានគូសបញ្ជាក់ថា «ថ្ងៃមុនខ្ញុំថតរូបជាមួយគ្រួសារ មានគ្រងឈុតពាក់ឆៀងមានបងប្អូនជាច្រើនចូលខមមិនក្នុងនោះក៏មានទាំងពលរដ្ឋថៃមួយចំនួន ដែលអះអាងប្រើឈុតសម្លៀកបំពាក់ជាតិរបស់គាត់។ ខ្ញុំបញ្ជាឲ្យក្រសួងវប្បធម៌ឆែកប្រភពផ្សេងៗ។ លោកជំទាវភឿង សកុណា ឲ្យចម្លើយមួយបែបទៅ ហើយអ្នកជំនាញមកពីសាលាវិចិត្រសិល្បៈឲ្យចម្លើយមួយបែបថាជារបស់ខ្មែរទាំងប៉ាក់ និងឌិន»។
យ៉ាងណាមិញប្រមុខដឹកនាំកម្ពុជាបានណែនាំឲ្យក្រសួងវប្បធម៌ដែលមានលោកជំទាវ ភឿង សកុណា ជារដ្ឋមន្រ្តី ស្រាវជ្រាវកំណត់ពីទម្រង់សម្លៀកបំពាក់របស់ខ្មែរឲ្យបានច្បាស់លាស់ចងក្រងជាឯកសារ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីកុំឲ្យមានការយល់ច្រឡំជាមួយប្រទេសជិតខាង។
សម្តេចអះអាងថា វប្បធម៌ប្រទេសជិតខាងមានហូរទៅហូរមក អីចឹងទេត្រូវស្រាវជ្រាវឲ្យបានច្បាស់ដើម្បីការពារតម្លៃអត្តសញ្ញាណជាតិ។
«បងប្អូនខ្លះយល់ថា អាឈុតក្រាស់របស់ខ្មែរ អាស្ដើងរបស់ថៃ ឬអាវែងរបស់គេ អាខ្លីរបស់យើង អីចឹងទេត្រូវស្រាវជ្រាវឲ្យបានច្បាស់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ»។
សម្តេចបន្តថា ការរៀបចំឯកសណ្ឋានជាតិឲ្យបានច្បាស់លាស់ជារឿងសំខាន់ ក្នុងការរក្សាតម្លៃសម្បត្តិវប្បធម៌កុំឲ្យក្មេងជំនាន់ក្រោយយល់ច្រឡំនិងឈ្លោះគ្នាតទៅទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


