Connect with us

ព័ត៌មានជាតិ

កម្ពុជា​និង​ម៉ាឡេស៊ី ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​ស្វែងរក​កិច្ចសហការ​ក្នុង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Datuk Eldeen Husaini Mohd Hashim (​ដា​ទុក អេ​ល​ឌី​ន ហ៊ូ​សៃ​នី ម៉ូ​ហាំ​ម៉ាត់ ហា​ស្ស៊ី​ម​) ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ដែលមាន​ស្រាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ឯកភាព​ស្វះ​ស្វែងរក​កិច្ចសហការ​លើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​សម្រាប់​ប្រទេស​ទាំងពីរ​។ នេះ​គឺជា​លទ្ធផល​ជំនួប​ដែល​ថ្នាក់ដឹកនាំ​ទាំងពីរ ដែល​បានលើកឡើង​ក្នុងជំនួប ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​ប្រកបដោយ​ភាពស្និទ្ធស្នាល លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដែលជា​មិត្ត​ក្នុង​តំបន់​ចំពោះ​ការយកចិត្តទុកដាក់​ដ​ល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ សិក្សា និង​បម្រើ​ការងារ​នៅ​ម៉ាឡេស៊ី​ដោយ​គ្មាន​ការរើសអើង​ក្នុងខណៈដែល​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​លើ​វិស័យ​ការងារ​។

ទន្ទឹមនឹងនោះ លោក​អគ្គរាជទូត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា​សម្រាប់​ការយកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ម៉ាឡេស៊ី​នៅ​កម្ពុជា​ដូចគ្នា​ផងដែរ​។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី និង​លោក​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ក៏បាន​ពិភាក្សា​ដើម្បី​ស្វែងរក​លទ្ធភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ថ្មី​បន្ថែម​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន និង​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី​សម្រាប់​មន្ត្រីរាជការ​តាមរយៈ​កម្មវិធី MICT​។

យ៉ាងណាក៏ដោយ មុននឹង​បញ្ចប់ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ខិតខំ​ពង្រឹង និង​ពង្រីក​លើ​កិច្ចសហការ​ដែលមាន​ស្រាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ជំរុញ​កិច្ចសហការ​ថ្មីៗ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​នៃ​ប្រជាជាតិ​ទាំងពីរ​ដែលជា​ការ​ពូន​ជ្រំ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ឱ្យ​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម