ព័ត៌មានជាតិ
លោក ព្រាប កុល៖ សម្ដេចតេជោ ជាកំពូលមេដឹកនាំពេញដោយគុណធម៌ រក្សាមិត្តភាពទាំងពេលមាន និងអស់អំណាច
ភ្លាមៗក្រោយពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅសួរសុខទុក្ខ លោក ថាក់ ស៊ីនស៊ីណាវ៉ាត្រា ដែលត្រូវជាបងធម៌ដល់គេហដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានបង្ហាញការយល់ឃើញនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សម្ដេចតេជោ ហ៊ុន សែន គឺជាកំពូលមេដឹកនាំមួយរូបពោរពេញដោយគុណធម៌ធំធេង ហើយរាប់អានមិត្ត ឬបងប្អូនធម៌ រក្សាមិត្តភាព ទាំងក្នុងពេលមិត្ត ឬបងធម៌នៅមានអំណាច និងពេលគ្មានអំណាច។

ជាការយល់ឃើញរបស់លោក ព្រាប កុល គឺសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានឥទ្ធិពល និងជាទីគោរពទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ មានឥទ្ធិពល និងជាទីគោរព ព្រោះ សម្ដេចតេជោមិនត្រឹមតែជាតួរអង្គដ៏សំខាន់បំផុតក្នុងការពន្លត់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងជាស្ថាបនិកនៃសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ពោលគឺសម្ដេច ហ៊ុន សែន តែងតែឈឺឆ្អាល និងព្យាយាមចូលរួមស្វែងរកដំណោះស្រាយនៃវិបត្តិនយោបាយប្រទេសក្នុងតំបន់ និងអន្តរជាតិផងដែរ។
តាមសំណេរដដែល លោក ព្រាប កុល បន្ថែមថា សម្តេចតេជោមិនត្រឹមតែមានសមត្ថភាពពេញលេញ និងមានទេពកោសល្យពិសេសសក្តិសមជាមេដឹកនាំកំពូលនោះទេ សម្ដេចក៏ជាឥស្សរជនដែលមានគុណធម៌ដ៏ធំធេងផងដែរ ជាក់ស្តែង សម្ដេចរាប់អានមិត្ត ឬបងប្អូនធម៌ មិនមែនតែនៅពេលមិត្ត ឬបងប្អូនធម៌នោះមានអំណាចនោះទេ ទោះក្នុងស្ថានភាពផ្សេងពីនោះក៏សម្ដេចតេជោ នៅតែរក្សាចំណងមិត្តភាព រក្សាមនោសញ្ចេតនាជាមិត្ត រក្សាទំនាក់ទំនងជាបងប្អូនធម៌ និងទំនាក់ទំនងជាលក្ខណៈគ្រួសារដដែល។

តាមរយៈសកម្មភាពដែលសម្ដេចតេជោ អញ្ជើញទៅសួរសុខទុក្ខលោក ថាក់ ស៊ីនស៊ីណាវ៉ាត្រាដែលកំពុងមានជម្ងឺប្រចាំកាយនៅទីក្រុងបាងកកនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រាប កុល យល់ឃើញថា នេះគឺជាគុណធម៌នៃមេដឹកនាំកំពូល ហើយសកម្មភាពគុណធម៌បែបនេះ គឺជាគំរូសម្រាប់មនុស្សជាតិគ្រប់ជំនាន់៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ