Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ផ្តោតលើគោលដៅធំពីរ គឺពង្រីកសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ ផ្តោតទៅលើគោលដៅធំពីរ គឺពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ និងកាត់បន្ថយរឿងអវិជ្ជមាន។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងថា ការខិតខំនៅក្នុងការពង្រឹង និងពង្រីកសមិទ្ធផលផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេសនៅមូលដ្ឋាន គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ សម្ដេចនាយករដ្ឋមន្ត្រី តែងតែលើកឡើងថា អ្វីៗមិនមែនស្ថិតនៅលើក្រដាសនោះទេ តែស្ថិតនៅលើលទ្ធផលជាក់ស្ដែងនៅលើដី ហើយលទ្ធផលនេះគឺផ្អែកលើមូលដ្ឋានគ្រឹះនៅតាមភូមិ-ឃុំ និងស្រុក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ ហើយគ្រប់កន្លែងទាំងអស់ គ្រប់ពេលទាំងអស់ ផ្តោតទៅលើគោលដៅធំពីរ ទីមួយពង្រីកសមិទ្ធផលវិជ្ជមាន​បន្ថែមជូនប្រជាពលរដ្ឋ ទីពីរខិតខំវាយតម្លៃ កែលម្អកាត់បន្ថយរឿងអវិជ្ជមាន តែពីរហ្នឹង ធ្វើតែពីរហ្នឹងបាន គឺបូកចូលគ្នា គឺផលវិជ្ជមានច្រើន»។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងដែរថា ប្រសិនបើគ្រាន់តែធ្វើដើម្បីពង្រីកសមិទ្ធផលវិជ្ជមាន ហើយមិនកាត់បន្ថយនូវអ្វីដែលជាបញ្ហាទេនោះ គឺជារឿងលំបាក ដោយសម្ដេច ថា ដូចវែកចកអញ្ចឹង។

«អាហ្នឹងពេលខ្លះដូចវែកចក ជួនកាលវាទាញអាផលដែលវិជ្ជមាន មិនឲ្យទៅល្បឿនលឿន ហើយបើយើងផ្ដោតតែទៅលើការដោះស្រាយបញ្ហាអវិជ្ជមាន ផ្តោតតែទៅលើការដោះស្រាយបញ្ហា ភ្លេចពង្រីកនូអ្វីដែលវិជ្ជមាន តម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ អញ្ចឹងត្រូវឆ្លើយតបទាំងពីរ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

យុវជន​ខេត្តកោះកុង ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ពី​ប្រទេស​ថៃ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ក្រុមហ៊ុន​RMA ចុះ​អនុស្សរណៈ​ដើម្បី​ពង្រឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​យានយន្ត​នៅ​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្ត​កំពង់ចាម ជំរុញ​ណែនាំ​ឱ្យ​អភិបាលស្រុក​ថ្មី​ បន្ត​យកចិត្តទុកដាក់​រឹតបន្តឹង​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ខិតខំ​បម្រើសេវា​ឱ្យ​ល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកោះកុង ចុះប្រមូលព័ត៌មានលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋដែលធ្លាប់មានវិវាទ

ព័ត៌មានជាតិ៧ ម៉ោង មុន

គម្រោងបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារ គឺជាក្បាច់បោកចាស់គំរឹលរបស់ក្រុមជ្រុលនិយមដែលពលរដ្ឋមិនត្រូវចូលរួម

Sokha Hotels

ព័ត៌មានពេញនិយម