ព័ត៌មានជាតិ
វាយប្លន់ក្នុងផ្សារទំនើប ស៊ីធីម៉ល ត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច
ជនសង្ស័យម្នាក់ លាក់ខ្លួនសម្ងំក្នុងបន្ទប់ទឹក ក្នុងផ្សារទំនើប ស៊ីធី ម៉ល ធ្វើសកម្មភាពច្របាច់ ក និង វាយស្ត្រីអនាម័យម្នាក់ ប្លន់យកទូរស័ព្ទបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវសន្តិសុខផ្សារ តាមចាប់បានមកវិញភ្លាមៗ។
ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សារទំនើប ស៊ីធី ម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអនាម័យនៅផ្សារទំនើប ស៊ីធី ម៉ល។ ចំណែកជនសង្ស័យឈ្មោះ សុខ តូលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់តុនៅច្បារអំពៅ ។ប្រភពបានឲ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានចូលក្នុងបន្ទប់ទឹកបត់ជើង ស្រាប់តែមានជន បានលោតមកច្របាច់ ក និងវាយប្លន់យកទូរស័ព្ទពីជនរងគ្រោះ រួចរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ ចាប់ខ្លួនបានមកវិញភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល គឺ វិជ្ជមាន ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី