Connect with us

ព័ត៌មានជាតិ

មន្ត្រីនគរបាល​ប៉ុស្តិ៍ព្រះ​ស្រែ ស្រុក​ឧដុង្គ ម្នាក់ យក​កាំភ្លើងAK ប៉ងបាញ់​សម្លាប់​ប្រជា​ការពារ​

បានផុស

នៅ

មន្ត្រីនគរបាលប៉ុស្ដិ៍ព្រះស្រែពាក់ស័ក្ដិ៣ម្នាក់ ព្រោះតែ​ទំនាស់​ពាក្យ​សម្ដីក្នុង​វង់ផឹកស៊ី ស្ទុះទៅយកកាំ​ភ្លើងAK បើក​សោ​អាម៉េ​បញ្ជូលគ្រាប់​ប៉ងបាញ់សម្លាប់ប្រជាការពារម្នាក់ តែត្រូវបានប្រជាការពារ​ផ្សេង​ទៀតដែលអង្គុយផឹកស៊ីជាមួយគ្នា ជួយចាប់និងដណ្ដើមកាំភ្លើងបានមកវិញ។

ករណីនេះបាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ពោធិ៍​កោង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

ជនសង្ស័យ​មានឈ្មោះ ឱម ពេជ្រពិដោ មាន​ឋានន្តរស័ក្តិ អនុសេនីយ៍ឯក (​ស័ក្តិ ៣) ជា​មន្ត្រីនគរ​បាល​រដ្ឋ​បាល​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ អ៊ី សុផល ភេទ​ប្រុស មានមុខ​របរ ប្រជា​ការពារ​ភូមិ​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​មុនពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ ព្រមទាំង​កម្លាំង​ប្រជា​ការពារ​ដទៃទៀត បាន​ផឹក​ស៊ី​ជាមួយគ្នា​។ លុះដល់​ម៉ោង​ប្រហែល៨​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ជនសង្ស័យបាន​និយាយ​ទៅកាន់ជនរងគ្រោះ និង​កម្លាំង​ប្រជា​ការពារ​ដទៃទៀត​ថា «​ពួក​ប្រជា​ការពារ មិច​មិន​ដើរល្បាត​ជា​មួយ​អញ​? មិច​ទៅ​ដើរ​ជាមួយ​ប៉ូលិស​ផ្សេង​?» ពេលនោះជនរងគ្រោះ អ៊ី សុផល បាន​តប​វិញ​ថា​៖«​ពួក​ខ្ញុំ​ដើរ​តាម​បទបញ្ជា​របស់​មេ​ប៉ុស្តិ៍ បើ​មេ​ប៉ុស្តិ៍​ឲ្យ​ទៅជា​មួយ​អ្នកណា ខ្ញុំ​ទៅជា​មួយ​អ្នកនោះ​។​» ពេលលឺ​ដូចឆ្នេះ ធ្វើឲ្យ​ជនសង្ស័យ​ខឹង និង​ស្រែកថា​ «​អញ​ទៅយក​កាំភ្លើង​បាញ់ ឯង (​ជនរងគ្រោះ​) ចោល​មួយ​មើល​។​» និយាយ​រួច​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅមួយបាត់។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ ជនសង្ស័យ​ស្ពាយ​កាំភ្លើងAK (​បើក​សោ និង​អា​ម៉េបញ្ចូល​គ្រាប់​ហើយ​ស្រេច​) ទៅ​ភ្ជង់បម្រុងបាញ់​សម្លាប់​ជនរងគ្រោះ​មែន តែដោយមាន​កម្លាំង​ប្រជា​ការពារ​នៅ​កន្លែងកើតហេតុ ជួយ​ជ្រោងកាំភ្លើង​ឡើងលើ​ទាន់ ទើប​បាញ់​ខុស​ជនរងគ្រោះ ចំនួន១​គ្រាប់ និង​ត្រូវ​ប្រជា​ការពារ​ម្នាក់កាច់​យក​បង់​កាំភ្លើង​ចេញ និង​ដណ្តើម​កាំភ្លើង​បាន​ទើប​មិន​បណ្ដាល​ឲ្យ​មាន​អ្នកណា​រងរបួស ឬ​ស្លាប់ នៅក្នុងពេល​កើត​ហេតុ​។​

ក្រោយ​កើតហេតុ ជនសង្ស័យត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​សាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម