Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ធំៗ​៣ នៅ​កម្ពុជា រួមគ្នាដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​ នៅ​កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្នុងនោះ​រួមមាន ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ទូរទស្សន៍​ធំៗ​ចំនួន​២ រួមមាន ក្រុមហ៊ុន ទូរទស្សន៍​បាយ័ន​គ្រុប និង​ក្រុមហ៊ុន​ហង្ស​មាស​គ្រុប ដែលជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ចុះហត្ថលេខា​នេះ ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ភ្នំពេញ ដែលមាន​ការចូលរួម​ជា​ផ្លូវការ​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក​ឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សា​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប ព្រមទាំង​លោក​ឧកញ៉ា អ៊ឹង ឆៃ​ងួន ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប​។ កម្ម​ពិធី​នេះ ក៏មាន​ការចូលរួម​ផងដែរ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន ព្រមទាំង​មន្ត្រីរាជការ និង​ពាណិជ្ជករ​ឆ្នើម​ជាច្រើនរូប​។​

​គោលបំណង​នៃ​អនុស្សរណៈ​នេះ គឺ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល ដែលមាន​ឈ្មោះថា “​សម្ព័ន្ធ ទូរទស្សន៍​កម្ពុជា គ្រុប ខូ អិ​ល ធី ឌី​” ដែលមាន​ការចូលរួម​ភាគហ៊ុន​ដោយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​។ ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​មួយ​នេះ នឹង​ដាក់ឱ្យ​ដំណើរការ​នូវ​ថ្នាល​ទូរទស្សន៍​ឌីជីថល ដែល​នឹង​ផ្តល់ជូន​នូវ​សេវា និង​ជម្រើស​ទូរទស្សន៍​ឌីជីថល​ដោយ​សម្បូរបែប ព្រមទាំង​មាន​ប៉ុស្តិ៍​ច្រើន​ប្រភេទ សំដៅ​លើកស្ទួយ​ចំណេះដឹង ការកម្សាន្ត និង​ទស្សនីយភាព​ត្រជាក់ៗ ដែល​នាំមក​នូវ​ភាពសុខដុមរមនា​ដល់​ក្រុមគ្រួសារ​កម្ពុជា​។​

​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​មានប្រសាសន៍ថា​៖ “​នេះ​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប សម្រាប់​ធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន​ឌីជីថល​ពេញលេញ និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ចូលរួម​សម្រេច​ឱ្យបាន​ឧស្សាហកម្ម​ជំនាន់ ៤.០ ហើយ​នេះ​ក៏​ជា​គំនិត​ផ្តួចផ្តើម​មួយ ក្នុង​ការដាក់​វិស័យ​សោតទស្សន៍ និង​ផ្សព្វផ្សាយ ឱ្យទៅជា​ប្រព័ន្ធ​ឌីជីថល​ផងដែរ​”​។​

​អ្នកឧកញ៉ា គិត ម៉េង បាន​មានប្រសាសន៍​បន្តថា​៖ “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចាប់​ដៃគូ សហការគ្នា​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​នេះ ដែល​នឹង​ចូលរួមចំណែក​ជួយ​ដល់​ការអនុវត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញឱ្យ​រាល់​បណ្តាញ​ផ្សព្វផ្សាយ​របស់​ឯកជន និង​រដ្ឋ ដើម្បី​ប្តូរ​ការផ្សាយ​ពី អាណា​ឡូ​ក​ទៅជា​ការផ្សាយ​លើ​ថ្នាល​ទូរទស្សន៍​ឌីជីថល​វិញ​”​។​

​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​នេះ មាន​ភារកិច្ច​ត្រួតពិនិត្យ​គុណភាព រូបភាព វីដេអូ សំឡេង និង​កម្មវិធី​ផ្សាយ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​ច្រកចេញចូល​តែមួយ ហើយក៏​ចូលរួម​ធានាបាន​នូវ​ការផ្លាស់ប្តូរ​ការផ្សាយ​ពី​ប្រព័ន្ធ​អាណា​ឡូ​ក​ទៅជា​ប្រព័ន្ធ​ឌីជីថល​ដោយ​រលូន ឱ្យបាន​ទាន់ពេល​កំណត់​មុន​ឆ្នាំ​២០២៣ ។​

​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង ក្នុង​ការគាំទ្រ​ការកែប្រែ​ឱ្យ​ប្រទេស​កម្ពុ​ជាមាន​ឌីជីថល​ពេញលេញ​។ បណ្តា​ក្រុមហ៊ុន​ក្នុង​ផ្នែក ICT របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប រួមមាន Cellcard, Ezecom, Wing Money, CBS និង Digital Sky បាននិងកំពុង​ធ្វើការ​ជារួម​គ្នា ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​ធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន ឌីជីថល​ពេញលេញ​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​នីមួយៗ បាន​បម្រើ​ទស្សនី​យ​អារម្មណ៍ ចំណេះដឹង និង​ការកម្សាន្ត ក្នុង​វិស័យ​សោតទស្សន៍ ជូន​ប្រជាជន​កម្ពុជា​អស់​រយៈពេល ២៥ ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​យើង​មានបទពិសោធន៍ ជំនាញ និង​ធនធានមនុស្ស​យ៉ាង​មុតមាំ​នៅក្នុង​ឧស្សាហកម្ម​សោតទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ក្រុមហ៊ុន​ទូរទស្សន៍ CBS មាន​ប៉ុស្តិ៍​ទូរទស្សន៍​ដូចជា ប៉ុស្តិ៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុ​ភ្នំពេញ និង Legend Tiger ។ ចំណែក​ក្រុមហ៊ុន Digital Sky មាន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ចំនួន ៣ ដូចជា (១) DVB-T ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​មាន​ចំនួន ៧២ ប៉ុស្តិ៍ (២) DTH ផ្សាយ​តាម​ផ្កាយរណប​មាន​ចំនួន ២៦៥ ប៉ុស្តិ៍ (៣) OTT ទូរទស្សន៍​ផ្សាយ​តាម​ទូរស័ព្ទដៃ​មាន​ចំនួន ៨៦ ប៉ុស្តិ៍ និង ផលិត​ប៉ុស្តិ៍​ទូរទស្សន៍​ខ្លួនឯង​ចំនួន ១១ ប៉ុស្តិ៍ ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-school ។​

​ក្រុមហ៊ុន​ទូរទស្សន៍ បាយ័ន​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន ប៊ី​ធី​វី កាសែត​កម្ពុ​ជាថ្មី និង​វិទ្យុ​បាយ័ន​។​ ​ក្រុមហ៊ុន​ទូរទស្សន៍ ហង្ស​មាស​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស រស្មី​ហង្ស​មាស វិទ្យុ​ហង្ស​មាស និង Pleng Records និង​ក្រុមហ៊ុន​ពិធីការ​និង​សារព័ត៌មាន​២៤​ម៉ោង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

១០ប្រទេស ដែល​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ច្រើន​ជាង​គេ​ឆ្នាំ​២០២៤

ព័ត៌មានជាតិ៣២ នាទី មុន

សមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជានឹង​មានលទ្ធភាពទទួលបានហិរញ្ញប្បទានបន្ថែម ក្រោយរដ្ឋាភិបាលដាក់ឱ្យដំណើការគម្រោង REGS

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

នាយករដ្ឋមន្ត្រី កាតា លក់វិមានដ៏ស្កឹមស្កៃតម្លៃ ៤៩ លានដុល្លារនៅក្រុងឡុងដ៍ ឲ្យសែរាជវង្សដូចគ្នា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កងកម្លាំងមិនស្គាល់មុខ មីយ៉ាន់ម៉ា ផ្ទុះការប្រយុទ្ធគ្នា និងបោកគ្រាប់បែកជិត​ព្រំដែន ថៃ

នយោបាយ១ ម៉ោង មុន

គ.ជ.ប ប្រាប់អាជ្ញាធរឱ្យអព្យាក្រឹត្យឥតលម្អៀងសម្រាប់យុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

នយោបាយ២១ ម៉ោង មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម