ព័ត៌មានអន្ដរជាតិ
លោក Modi ចង់ឲ្យឥណ្ឌាក្លាយជារដ្ឋធានីនៃអាស៊ីអាគ្នេយ៍
លោក Narendra Modi បានប្រកាសថា លោកចង់ធ្វើឲ្យឥណ្ឌាក្លាយជារដ្ឋធានីរបស់អាស៊ីអាគ្នេយ៍ ហើយសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ឥណ្ឌាមិនបង្ហាញការគំរាមកំហែងចំពោះពិភពលោកឡើយ។ នេះបើយោងតាមការផ្ដល់បទសម្ភាសន៍រវាងលោកនាយករដ្ឋមន្ត្រីឥណ្ឌា ជាមួយនឹងសារព័ត៌មានក្នុងស្រុក Republic TV កាលពីថ្ងៃទី១០ ខែឧសភា។
លោក Modi បានរៀបរាប់ថា “បច្ចុប្បន្ន ខ្ញុំចង់ឲ្យប្រទេសឥណ្ឌាក្លាយជារដ្ឋធានីនៃអាស៊ីអាគ្នេយ៍ ហើយហេតុអ្វីបានជាយើងមិនគួរមានអាកប្បកិរិយាបែបនេះដែរ? ហេតុអ្វីបានជាគ្រប់ប្រទេសលើពិភពលោកមិនមានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយយើង? ឥណ្ឌាគឺជាអណ្ដូងរ៉ែនៃការចាប់ឱកាសជាច្រើន”។ បន្ថែមពីនេះ លោកថា ក្រុង Kolkata និងក្រុង Guwahati នឹងមានគម្រោងអភិវឌ្ឍន៍ខ្នាតយក្ស ហើយទីក្រុងទាំងនេះអាចក្លាយជាមជ្ឈមណ្ឌលធំ និងទាក់ទាញសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល ដោយដំណើរការនៃរីកចម្រើននេះមិនធ្វើឲ្យពិភពលោកកើតក្ដីព្រួយបារម្ភអ្វីសោះឡើយ ជាពិសេសនោះរនាំងនៃពិភពលោកនឹងត្រូវកាត់បន្ថយ។
គួររំឭកថា បើតាមការព្យាករណ៍របស់ទីភ្នាក់ងារវាយតម្លៃ S&P Global Ratings បានបង្ហាញថា ឥណ្ឌាកំពុងត្រៀមខ្លួនប្រែក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ថ្នាក់ទី៣ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។ GDP ប្រទេសឥណ្ឌា មានចំនួន ៣,៤ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០២២ ហើយតួលេខនេះនឹងកើនឡើងទ្វេដងដល់ ៧,៣ទ្រីលានដុល្លារនៅក្នុងរយៈពេល ៦ឆ្នាំខាងមុខទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


