ព័ត៌មានជាតិ
អង្គការAHFនឹងប្រារព្វទិវាអន្តរជាតិនារីដើម្បីផ្តល់សិទ្ធិអំណាចដល់ស្រ្តីឆ្ពោះទៅរកសិទ្ធិស្មើគ្នាជាមួយបុរស
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)កម្ពុជានឹងប្រារព្វទិវាអន្តរជាតិនារីនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផ្តល់អំណាចដល់ស្រ្តី =ស្ត្រីមានសុខភាពល្អ» ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្រ្តីឆ្ពោះទៅរកសិទ្ធិស្មើគ្នាជាមួយបុរស។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់អង្គការAHFបានឱ្យដឹងថា ព្រឹត្តិការណ៍ទិវាអន្តរជាតិនារីនៅវិទ្យាល័យក្រុងកំពង់ឆ្នាំងធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សំឡេងស្ត្រី និងកុមារី ដោយមានការចូលរួមសិស្សវិទ្យាល័យ និងអ្នកពាក់ព័ន្ធជាង២៣៧ នាក់ នៅក្នុងខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ជាមួយគ្នានេះដែរដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការទទួលខុសត្រូវសុខភាពរបស់ពួកគេ និងជួយគាំទ្ររួមដោះស្រាយបញ្ហា ខណៈពេលដែលពួកគេជួបឧបសគ្គហើយក្នុងព្រឹត្តិការណ៍នោះក៏មានការរាំប្រពៃណី និងការចែកសំឡីអនាម័យដោយឥតគិតថ្លៃផងដែរ។

អង្គការAHFបានបន្តថា «ក្នុងទិវាអន្តរជាតិនារីឆ្នាំនេះសូមឲ្យយើងទទួលស្គាល់ការអភិវឌ្ឍន៍ដែលស្ត្រីបានធ្វើឆ្ពោះទៅរកសិទ្ធិស្មើគ្នាជាមួយបុរសរួមទាំងការទទួលបានសេវាថែទាំសុខភាពតែត្រូវតែចងចាំថាពិភពលោកនៅតែបន្តដំណើរនៅលើផ្លូវដ៏វែងឆ្ងាយក្នុងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី សុវត្តិភាព និងមានសុខភាពល្អទូទាំងពិភពលោក»។
យោងតាមអង្គការ UNAIDS ស្ត្រី និងកុមារីដែលផ្ទុកមេរោគអេដស៍មានចំនួនកើនឡើងច្រើនក្នុងចំំណោមអ្នករស់នៅជាមួយមេរោគអេដស៍ទូទាំងពិភពលោក។ នៅឆ្នាំ២០២២ក្មេងស្រី និងស្ត្រីវ័យក្មេងចំនួន ៤,000 នាក់ដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំទូទាំងពិភពលោកបានឆ្លងមេរោគអេដស៍ជារៀងរាល់សប្តាហ៍។ ទិវាអន្តរជាតិនារីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ៨ ខែមីនា។ ទិវានេះទទួលស្គាល់សមិទ្ធិផលនយោបាយ វប្បធម៌
និងសេដ្ឋកិច្ចរបស់ស្ត្រីដើម្បីពន្លឿនការទទួលបានសិទ្ធិរបស់ពួកគេ។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានបង្កើតកម្មវិធី ក្មេងស្រី របស់ខ្លួនដែលធ្វើការនៅទូទាំងប្រទេសជិត ៤០
ក្រុមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដើម្បីជួយស្ត្រី និងកុមារីឱ្យនៅឆ្ងាយពីមេរោគអេដស៍
(ឬការព្យាបាលប្រសិនបើមានផ្ទុកមេរោគអេដស៍) រក្សាពួកគេឱ្យនៅសាលារៀននិងចៀសសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។ស្វែងយល់បន្ថែមនៅGirlsAct.org ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ដល់អតិថិជនជាង ១.៩លាននាក់ក្នុង៤៦ប្រទេសជុំវិញពិភពលោកដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិកនិងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការAHF សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.aidshealth.org៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


