ព័ត៌មានជាតិ
មន្រ្តីអាកាសចរណ៍ ស្នើឲ្យពិនិត្យរាល់សំណង់អគារជុំវិញព្រលានយន្តហោះតាខ្មៅ មុនអនុញ្ញាតិឲ្យសាងសង់
មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលបានស្នើដល់ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការសហការជាមន្រ្តីជំនាញមុនផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សំណង់អគារផ្សេងៗជុំវិញអាកាសយានដ្ឋានតេជោតាខ្មៅដែលកំពុងដំណើរការសាងសង់បញ្ចប់។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ខណៈដែលអាកាសយានដ្ឋានតេជោតាខ្មៅកម្រិត 4F គ្រោងនឹងបើកដំណើរការនៅឆមាសទីមួយនៅឆ្នាំ ២០២៥ ដើម្បីចៀសវាងការបង្កើតឲ្យមានឧបសគ្គដែលបង្កឡើងដោយមនុស្ស និងដើម្បីធានាបានសុវត្ថិភាព សន្តិសុខ និងប្រក្រតីភាព កិច្ចប្រតិបត្តិការអាកាសចរក្នុងតំបន់ លោកស្នើសុំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីដែលពាក់ព័ន្ធទាំងអស់ត្រូវសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋលេខាធិការអាកាសស៊ីវិល មុនផ្តល់អាជ្ញាប័ណ្ណឬផ្តល់លិខិតសាងសង់សំណង់អគារគ្រប់ប្រភេទ ត្រូវគោរពតាមសេចក្តីកំណត់ស្តីពីការគ្រប់គ្រងកម្ពស់ឧបសគ្គអាកាសយានដ្ឋានដែលបានកំណត់។
បន្ថែមពីនេះ ដើម្បីគម្រោងអភិវឌ្ឍអាកាសយានដ្ឋានធំបំផុតកម្រិតស្តង់ដាអន្តរជាតិរបស់ប្រទេសកម្ពុជា បញ្ចប់បានពេញលេញតាមផែនការមេក្នុងដំណាក់កាលទីមួយ លោកក៏ស្នើសុំដល់បណ្តាវិនិយោគជាពិសេសធនាគារពាណិជ្ជបន្តគាំទ្រការផ្តល់ហិរញ្ញវត្ថុតាមរយៈការទិញសញ្ញាប័ណ្ណនៅពេលមានតម្រូវការបោះផ្សាយបន្តទៀត។
បើតាមមន្រ្តីអាកាសចរស៊ីវិល អាកាសយានដ្ឋានតេជោតាខ្មៅ សម្រេចបានប្រហែល ៦៦ ភាគរយ និងបានចំណាយទុនវិនិយោគអស់ប្រមាណ ៩៦០ លានដុល្លារអាមេរិកក្នុងខ្ទង់ចាយសរុបក្នុងគម្រោងទាំងមូលចំនួន ១ ៥០០ លានដុល្លារ។ អាកាសយានដ្ឋានខ្នាតធំបំផុតនេះគ្រោងបញ្ចប់ដំណាក់កាលទី ១ និងដាក់ឲ្យដំណើរការនៅឆមាសទី ១ ឆ្នាំ ២០២៥៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


