ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់ក្រុមហ៊ុនអាកាសចរណ៍ទាំង ៣១ ក្រុមហ៊ុន មានជើងហោះហើរត្រង់មកប្រទេសកម្ពុជា
បើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុងស្រុកនិងក្រៅស្រុកចំនួន ៣១ កំពុងប្រតិបត្តិការតភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានទាំង ៣ របស់ប្រទេសកម្ពុជា។

តាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំង ៣១ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៤ ដែលកំពុងប្រតិបត្តិការផ្តល់សេវាដឹកអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុកនិងក្រៅស្រុក។
ក្រុមហ៊ុនអាកាសចរណ៍ទាំង ៣១ ក្រុមហ៊ុន មានមូលដ្ឋានមកពីប្រទេសអាស៊ានចំនួន ៨ រួមទាំងមានមកពីប្រទេស ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ កាតា និងអារ៉ាប់អេមីរ៉េត។


ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសកម្ពុជា៖
-Cambodia Angkor Air (K6)
-Cambodia Airway (KR)
-Sky Angkor Ailines (ZA)
-AirAsia Cambodia (KT)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសថៃ៖
-Bangkok Airways (PG)
-Thai Airways International (TG)
-Thai Vietjet Air (VZ)
-Thai Air Asia (FD)
-K-Mile (8K)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសវៀតណាម៖
-Vietnam Airlines (VN)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសម៉ាឡេស៊ី៖
-Malaysia Airlines (MH)
-Air Asia Berhad (AK)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី៖
-Singarpore Airlines (SQ)
-Jetstar Asia Airways (3K)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានមកពីហុងកុង៖
-Cathay Pacific Airways (CX)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសចិន៖
-China Southern Airlines (CZ)
-China Eastern Airlines (MU)
-Shenzhen Airlines (ZH)
-Air China (CA)
-Xiamen Airlines (FM)
-Spring Airlines (9C)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានពីកោះតៃវ៉ាន់៖
-Eva Airways (BR)
-China Airlines (CI)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសហ្វីលីពិន៖
-Philippine Airlines (PR)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានមកពីសាធារណរដ្ឋកូរ៉េ៖
-Asiana Airlines (OZ)
-Korean Airlines (KE)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសកាតា៖
-Qatar Airways (QR)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសមីយ៉ាន់ម៉ា៖
-Myanmar Airways Int’l (8M)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសឥណ្ឌូណេស៊ី៖
-PT Indonesia AirAsia (QZ)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសឡាវ៖
-Lao Airlines (OV)
ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋានក្នុងប្រទេសអារ៉ាប់រួម៖
-Emirates Airlines

នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Cambodia Angkor Air បានប្រកាសនឹងសម្ពោធបើកផ្លូវហោះហើរត្រង់លើកដំបូងរវាងកម្ពុជា-ឥណ្ឌា។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឲ្យកម្ពុជាថ្មីថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Cambodia Angkor Air នឹងចាប់ផ្តើមប្រតិបត្តិការជើងហោះហើរត្រង់ទៅប្រទេសឥណ្ឌាដោយធ្វើឡើង ៤ ជើងក្នុងមួយសប្តាហ៍។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌាក៏នឹងបើកការហោះហើរត្រង់ពីទីក្រុងញូវដេលីមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ ៧ ជើងក្នុងមួយសប្តាហ៍។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការតភ្ជាប់ផ្លូវហោះហើរថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរដែលនឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ហើយឥណ្ឌាក៏ចង់មកស្រុកខ្មែរតាមរយៈទេសចរណ៍វប្បធម៌ និងសាសនាផងដែរ។
ផ្អែកតាមរបាយការណ៍របស់រដ្ឋលេខាធិការអាកាសចរស៊ីវិល នៅក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុកនិងអន្តរជាតិ មានចំនួនជាង ៥ លាន ១ សែននាក់ កើនឡើង ១១៥% ធៀបនឹងរយៈពេល ១២ ខែ ឆ្នាំ២០២២ ដែលជាដំណាក់កាលងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

អំឡុងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ២ លាននាក់ ពោលគឺកើនឡើង ២៥% ធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ១ លាន ៦ សែននាក់។
ក្នុងឆ្នាំ ២០២៤ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន ៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង ៨ រួមទាំង ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ កាតា និងអារ៉ាប់រួមអេមីរ៉េត។ កាលពីដើមខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន Emirates Airlines ក៏បានភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជាឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរី។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្លែងនៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីការវិវឌ្ឍន៍គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោកាលពីពេលថ្មីៗនេះថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាបានស្ដារឡើងវិញបន្តិចម្ដងៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងកំពុងបោះជំហានទៅមុខគួរជាទីមោទនៈ។

លោកថា ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ ២០២៤-២០២៨ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងជំរុញឱ្យមានកំណើនអ្នកដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាស រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនឹងបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍ បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានជាតិនិងអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបន្តកិច្ចប្រឹងប្រែងបង្កើនការហោះហើរត្រង់មកកាន់កម្ពុជាទាំងក្នុងតំបន់ តំបន់មជ្ឈឹមបូព៌ា ជាពិសេសពីប្រទេសនៅតំបន់អឺរុប៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


