ព័ត៌មានជាតិ
រដ្ឋមន្ត្រីអាកាសចរស៊ីវិល មានបទពិសោធន៍បើកយន្តហោះលឿនជាងសំឡេង (MIG) បញ្ចប់សិក្សាពីរុស្សី
លោក ម៉ៅ ហាវណ្ណាល់ ជាធនធានមនុស្សដ៏កម្ររបស់ប្រទេសកម្ពុជា ជាអ្នកបច្ចេកទេសដែលបានសិក្សាជំនាញបើកបរយន្តហោះ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាទើបចាកផុតពីសង្រ្គាមកាប់សម្លាប់ពីរបបខ្មែរក្រហម។
ធ្លាប់សិក្សាជំនាញបើកយន្តហោះនៅប្រទេសអតីតសហភាពសូវៀត ជាមួយបទពិសោធន៍ការងាររហូតទទួលបានការទុកចិត្តជាភីឡុតដឹកជញ្ជូនថ្នាក់ដឹកនាំក្នុងបេសកកម្មការងារផ្សេងៗ។ លោក ម៉ៅ ហាវណ្ណាល់ បច្ចុប្បន្នជារដ្ឋមន្រ្តីទទួលបន្ទុកជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
លោក ម៉ៅ ហាវណ្ណាល់ ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកកាលពីឆ្នាំ ២០០៤ សាថា ក្នុងទសវត្សរ៍ឆ្នាំ ៨០ ខណៈបម្រើការងារនៅក្នុងជួរកងទ័ពអាកាសកម្ពុជា លោកមានឱកាសទទួលការបណ្តុះបណ្តាលជំនាញបើកបរយន្តហោះនៅប្រទេសរុស្ស៊ីអំឡុងឆ្នាំ ១៩៨៤ ដោយចំណាយពេលរាប់រយម៉ោងនៅក្នុងកាប៊ីនយន្តហោះចម្បាំង Mikoyan និង Gurevich (MiG) ដែលផលិតដោយរុស្ស៊ី។
លោកអះអាងថា យន្តហោះចម្បាំងលឿនជាងសំឡេង (MiG) រចនាឡើងសម្រាប់ប្រយុទ្ធពីអាកាសទៅអាកាស។

ដោយឆ្លងកាត់ការសិក្សាជាភីឡុតយន្តហោះបម្រើមុខងារប្រយុទ្ធក្នុងសមរភូមិ តែលោកសារភាពថាមិនដែលចូលទីលានសមរភូមិប្រយុទ្ធដោយផ្ទាល់នោះទេ។
បន្ទាប់ពីបានសិក្សាជំនាញបើកបរយន្តហោះនៅប្រទេសរុស្ស៊ី លោក ម៉ៅ ហាវណ្ណាល់ បានទៅសិក្សាបន្ថែមនៅប្រទេសវៀតណាមរយៈពេលពីរឆ្នាំ រហូតដល់ពាក់កណ្ដាលឆ្នាំ ១៩៨៩។ បន្ទាប់មកក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានបញ្ជូនលោកទៅសិក្សានៅប្រទេសថៃ ដើម្បីទទួលអាជ្ញាប័ណ្ណសម្រាប់បើកបរយន្តហោះស៊ីវិល។
ជាមួយបទពិសោធន៍និងជំនាញជាអ្នកបើកបរយន្តហោះ លោកធ្លាប់បានដឹកជញ្ជូនថ្នាក់ដឹកនាំ និងព្រះមហាក្សត្រក្នុងការចេញទៅបំពេញបេសកកម្មបម្រើជាតិមាតុភូមិ។
លោក ម៉ៅ ហាវណ្ណាល់ អះអាងថា ការងារជាអ្នកបើកយន្តហោះជាចំណូលចិត្តរបស់លោក។ បទពិសោធន៍ជាភីឡុតបើកបរយន្តហោះនៅតែធ្វើឲ្យលោកចងចាំជាប់ជានិច្ច ទោះបីបច្ចប្បន្នលោកភាគច្រើនបំពេញការងារតែនៅក្នុងការិយាល័យ ឃ្លាតឆ្ងាយពីការងារដែលលោកធ្លាប់ប្រឡូករាប់សិបឆ្នាំកន្លងមក។
ក្នុងតួនាទីដឹកនាំនៅអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានប្រឹងប្រែងអភិវឌ្ឍវិស័យអាកាសចរកម្ពុជា តាមរយៈការធ្វើទំនើបកម្ម និងការពង្រឹងសុវត្ថិភាពការហោះហើរ។ ជាមួយការស្តារហេដ្ឋារចនាសម្ព័ន្ធអាកាសយាន្តដ្ឋានក្នុងស្រុក រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការជាអន្តរជាតិជាមួយបណ្តាប្រទេសផ្សេងៗ ដែលផ្តល់ជាឧត្តមប្រយោជន៍បម្រើដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថា នៅក្នុងរដ្ឋាភិបាលអណត្តិទី ៧ លោក ម៉ៅ ហាវណ្ណាល់ នៅតែបន្តទទួលតំណែងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ខណៈតួនាទីនេះលោកបានដឹកនាំជាង ២០ ឆ្នាំមកហើយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


