Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាបត្រៀមខ្លួនរួចស្រេចសម្រាប់ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤

បានផុស

នៅ

ខេត្តសៀមរាប បានត្រៀមរួចរាល់ហើយលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងកម្សាន្តនៅខេត្តសៀមរាប នៅក្នុងពិធីបុណ្យទន្លេនៅសៀមរាប នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនាខាងមុខ។ នេះ គឺជាលើកទី១ហើយដែលខេត្តនេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ បានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក សម្រាប់ខេត្តសៀមរាប នេះ គឺជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជា ការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទេសសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត នៅតាមដងទន្លេនៃព្រះ​រាជាណាចក្រកម្ពុជា ព្រោះថាបុណ្យទន្លេនេះ នឹងមានការចូលរួមពីមន្រ្តីការទូត និងមានការអញ្ជើញមកចូលរួមពីបវកញ្ញាពិភពលោក និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្ន អត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ទៅហើយ។ ក្នុងពេលខាងមុខ លោករដ្ឋមន្រ្តីបានរំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូអន្តរជាតិ ព្រោះកម្ពុជា គឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។ លោកក៏បានជំរុញឲ្យក្រុមការងារគ្រប់ផ្នែកទាំងអស់ ត្រូវធ្វើការរៀចំឲ្យបានម៉តចត់ទាំងការងាររៀបចំសម្អាតបរិស្ថានស្ទឹងសៀមរាបឲ្យស្អាត ការតុបតែងលម្អនៅតាមដងផ្លូវដោយមានការដាក់ប៉ាដាស្វាគមន៍ ដែលរចនារូបភាពទាក់ទាញដល់ភ្ញៀវ និងបន្ស៊ីទៅខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌។

បន្ថែមពីនេះ លោកបានស្នើឲ្យម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើការដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឲ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ។ ម៉្យាងទៀត លើការផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវបង្ហាញពីផលិតផលក្នុងស្រុក ដើមី្បលើកកម្ពស់ផលិតផលរបស់ប្រជាពលរដ្ឋ និងមិនត្រូវធ្វើការបង្ហាញពីស្រាបៀរនោះឡើយ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម