Connect with us

ព័ត៌មានជាតិ

លោក​ ឈួ​រ សុ​បញ្ញា ឲ្យ​ក្រុមការងារ​ឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល ​បំពេញដោយ​ប្រសិទ្ធិភាព​ខ្ពស់

បានផុស

នៅ

​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក​ ឈួ​រ សុ​បញ្ញា បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​ក្រុមការងារ​គ្រប់គ្រង​ទិន្នន័យ និង​ព័ត៌មានវិទ្យា​នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​បន្តការងា​រ​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​ថ្លែង​បែបនេះ​ខណៈ​ទទួល​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​គ្រប់គ្រង​ទិន្នន័យ និង​ព័ត៌មានវិទ្យា​នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កាលពី​ល្ងាច​ម្សិល​មិ​ញ​នេះ ។

​លោក ​ឈួ​រ សុ​បញ្ញា បាន​ថ្លែង​ថា ចំពោះ​គ្រួ​សារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ ដោយ​ជំងឺ​កូ​វីដ​១៩​ ត្រូវតែ​ជំរុញ​ឲ្យ​ពួកគាត់​សម្រុក​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​ នៅ​ឃុំ​សង្កាត់​តាម​មូលដ្ឋាន​ទូទាំងប្រទេស​ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងខ្លួន​ ដើម្បី​បន្ត​ទទួល​សាច់​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល​៣​ខែ​ទៀត​គិត​ចាប់​តាំងពី​ថ្ងៃទី​២៤​មករា រហូតដល់​២៥​មេសា​ ឆ្នាំ​២០២១​ខាងមុខនេះ​។

​តាម​ការផ្សព្វផ្សាយ​រប​ស់​នាយកដ្ឋាន​សុខុមាល​សង្គម ថ្ងៃនេះ​បាន​បញ្ជាក់​ថា ក្រោយពី​ទទួលបាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ ដែល​ទទួល​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ លើក​ទី​៤ ជុំ​ទី​១​នៅ​ថ្ងៃទី​១៧​ ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ​ តាមរយៈ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា។ នាយកដ្ឋាន​សុខុមាលភាព​សង្គម​បាន​បន្តធ្វើ​ការអំពាវនាវ​បន្ថែមទៀត​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ ដើម្បី​បន្ត​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល​៣​ខែ​ទៀត​ ឲ្យ​បាន​គ្រប់ៗ​គ្នា​សម្រាប់​លើក​ទី​៤ ជុំ​ទី​១៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម