Connect with us

សន្តិសុខសង្គម

តុលាការច្រានចោលការចោទរបស់គណបក្សកម្លាំងជាតិ និងអះអាងថា ការឃាត់ខ្លួនលោក មី សេងហ៊ គឺជាការអនុវត្តតាមវិធានការច្បាប់

បានផុស

នៅ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីឃាត់ខ្លួនលោក មី សេងហ៊ (ហៅ គា វិសាល) គឺជាការអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេង​ពាក់ព័ន្ធដល់គំរាមកំហែង ឬបំភិតបំភ័យដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០២៤។

កាលពីថ្ងៃទី ១២ ខែមីនា សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ៃ ហុងស្រៀង ប្ដឹងលោក មី សេងហ៊ អនុប្រធានបណ្ដោះអាសន្នគណបក្សកម្លាំងជាតិខេត្តកំពង់ចាម ក្រោយទទួលពាក្យបណ្ដឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ពីបទញុះញង់បង្កឱ្យមានការរើសអើង និងជេប្រមាថជាសាធារណៈ និងបានសុំគោល​ការណ៍​ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម