ព័ត៌មានជាតិ
ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយ សម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤។ ការចាប់ឆ្នោតនេះ ក្រោមព្រះវត្តមាន ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម លោក ខ្លូត ចិន្ដា អភិបាលរងខេត្ត លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងភាគីពាក់ព័ន្ធផ្សេងទៀត។

លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម បានឱ្យដឹងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ និងប្រតិទិនដែលបានកំណត់ដោយ គ.ជ.ប ។ ដំណើរការរៀបចំការបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជាដំណាក់កាលមួយសំខាន់បំផុតក្នុងចំណោមដំណាក់កាលទាំងបួន ដែលបានចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ជាដំណាក់កាលទទួលពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយ ហើយមានគណបក្សនយោបាយចំនួន ៥បាន ចូលរួមដាក់ពាក្យសុំប្រកួតប្រជែងគឺ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្ស ខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។

ជាលទ្ធផល គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានសម្រេចប្រកាសទទួលស្គាល់លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៥ តាមមណ្ឌលបោះឆ្នោតដូចខាងក្រោម ៖
១.គណបក្ស ប្រជាជនកម្ពុជា ឈរឈ្មោះ ១១មណ្ឌល លេី ១១មណ្ឌល
២.គណបក្ស ឆន្ទៈខ្មែរ ឈរឈ្មោះ ១១មណ្ឌល លេី ១១មណ្ឌល
៣.គណបក្ស កម្លាំងជាតិ ឈរឈ្មោះ ៣មណ្ឌល លេី ១១មណ្ឌល
៤.គណបក្ស ខ្មែររួបរួមជាតិ ឈរឈ្មោះ ៦មណ្ឌល លេី ១១មណ្ឌល
៥.គណបក្ស ហ្វ៊ុនស៊ិនប៉ិច ឈរឈ្មោះ ១០មណ្ឌល លេី ១១មណ្ឌល
លោកប្រធានគណ:កម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម បានបញ្ជាក់ថា តាមលទ្ធផលនៃការចាប់លេខរៀងសន្លឹកឆ្នោត ដោយព្រះសីលសំវរ ប៊ត តាំងឆេង បានលទ្ធផលដូចជា សម្រាប់មណ្ឌលខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា លេខរៀង ទី៥ គណបក្សឆន្ទៈខ្មែរ លេខរៀងទី៤ គណបក្សកម្លាំងជាតិ លេខរៀងទី១ គណបក្សខ្មែររួបរួមជាតិ លេខរៀង ទី៣ និងគណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី២។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទីអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ៕

អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


