ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ កំពុងសិក្សាឈានទៅបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទាដល់កម្មករមានគ្រោះក្នុងម៉ោងការងារ
លោក អ៊ុក សំអូន ប្រធាននាយកដ្ឋាន និងទំនាក់ទំនងសាធារណៈនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងកំពុងសិក្សាជាមួយក្រុមហ៊ុនកូរ៉េពីគម្រោងបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់ផ្តល់សេវាដល់កម្មករ-កម្មការិនីពេលមានគ្រោះថ្នាក់ក្នុងម៉ោងការងារ។
យ៉ាងណាមិញ បើតាមមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរូបនេះ គម្រោងក្នុងការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាដែលមានភាពគ្រប់ជ្រុងជ្រោយនេះគឺស្ថិតនៅក្នុងគម្រោងក្រៅផ្លូវការមួយនៅឡើយទេ។

លោក អ៊ុក សំអូន មានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងសេវាស្តារនីតិសម្បទាសម្រាប់កម្មករ-កម្មការិនីពេលមានបញ្ហាគ្រោះថ្នាក់នៅក្នុងម៉ោងការងារ កាលពីកន្លងមកក្រសួងមានសេវាស្តារនីតិសម្បទានេះសម្រាប់ផ្តល់ជូនកម្មករ-កម្មការិនីពេលគ្រោះថ្នាក់នៅក្នុងម៉ោងការងាររួចមកហើយ ដូចជាក្នុងករណីដាច់ជើង សេវាស្តារនីតិសម្បទាមានផ្តល់សេវាជើងសិប្បនិមិត្ត ឈើច្រត់ កៅអីរុញ និងអ្វីៗផ្សេងៗទៀតជូនដល់អ្នករងគ្រោះជាដើម។
ប្រធាននាយកដ្ឋាន រូបនេះបន្ថែមថា «ពេលដែលខ្ញុំបានទៅសិក្សានៅក្នុងប្រទេសកូរ៉េ នៅមជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ប្រទេសកូរ៉េ គឺអាចនិយាយបានថា កូរ៉េបានឈានដល់ចំណុចមួយដែលថា Robot នៅកម្ពុជាយើងមានដៃ ជើង សិប្បនិមិត្ត (រឹង) ប៉ុន្តែនៅក្នុងប្រទេសកូរ៉េ ដៃសិប្បនិមិត្តរបស់គេអាចធ្វើសកម្មភាពប្រចាំថ្ងៃបាននិងអាចលើកកែវទឹក ឬស្លាបព្រាបានដោយខ្លួនឯង»។

លោកក៏បានអះអាងថា បច្ចុប្បន្នក្រសួងកំពុងសិក្សាជាមួយប្រទេសកូរ៉េទៅលើគម្រោងមួយនេះ ដើម្បីអាចបង្កើតឲ្យមាននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះប្រសិនជោគជ័យលើគម្រោងនេះ នោះនឹងអាចបង្កើតឲ្យមានមជ្ឈមណ្ឌលស្តារនីតិសម្បទានៅកម្ពុជា ដែលអាចឲ្យកម្មករនិយោជិកពេលមានបញ្ហាគ្រោះថ្នាក់ការងារអាចទៅប្រើប្រាស់សេវានេះបានដោយមិនចាំបាច់ចំណាយថវិកានោះទេ។
លោក អ៊ុក សំអូន បានគូសបញ្ជាក់បន្ថែមថា ប្រសិនបើកម្ពុជាអាចសម្រេចគម្រោងសិក្សាជាមួយប្រទេសកូរ៉េនេះមែន នោះវានឹងកាន់តែផ្តល់ប្រយោជន៍យ៉ាងធំធេងដល់កម្មករនិយោជិកទាំងអស់ថែមទៀត ពេលមានគ្រោះថ្នាក់ការងារជាយថាហេតុក្នុងម៉ោងការងារ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


