ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ សមិទ្ធផលកើតរាល់ថ្ងៃ គឺដោយសារស្នាដៃរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា
ជារៀងរាល់សប្តាហ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងចេញមុខជាសាធារណៈស្ទើរតែមិនលស់ថ្ងៃ ដើម្បីសម្ពោធសមិទ្ធផល ឬធ្វើជាអធិបតីក្នុងពិធី ដែលរៀបចំឡើងដោយក្រសួងស្ថាប័នផ្សេងៗដោយបានបង្ហាញអំពីសមិទ្ធផល ស្នាដៃ ដែលសម្រេចបានក្នុងឆ្នាំចាស់ និងលើកទិសដៅសម្រាប់ឆ្នាំថ្មី ដើម្បីអនុវត្តជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ នេះជាការលើកឡើងដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា។

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សកម្មភាពបែបនេះ បានកើតឡើងតាំងពីសម័យដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មកម៉្លេះ និងបានក្លាយទៅជាប្រពៃណីរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទៅហើយ។ ក្នុងនាមជាគណបក្ស ដែលដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រីតែម្តង មានពេលតិចណាស់សម្រាក ពីព្រោះពេលវេលាស្ទើរតែទាំងស្រុង ត្រូវបានចំណាយទៅលើការងារសព្វសារពើ ដើម្បីបម្រើប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។

បើតាមការលើកឡើងរបស់លោក ប៉ែន បូណា ការគិតគូរ និងគូសវាសឱ្យចេញជាផែនការយុទ្ធសាស្ត្រដឹកនាំប្រទេស និងការរៀបចំសកម្មភាពការងារដើម្បីឈានទៅសម្រេចគោលដៅ គឺជាបេសកកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំ ហើយបេសកកម្មនេះទៀតសោត ទាមទារការប្តេជ្ញាចិត្ត សមត្ថភាព ជំនាញ ឆន្ទៈការងារខ្ពស់ និងទស្សនៈវិស័យវែងឆ្ងាយទើបអាចសម្រេចបានលទ្ធផលជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋ។ មន្ត្រីជាន់ខ្ពស់រូបនេះ បន្តថា សមិទ្ធផលទាំងនេះ មិនអាចសម្រេចជារូបរាងបានដែរ ប្រសិនបើគ្មានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុត និងបើគ្មានការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទេនោះ។

ការធ្វើសកម្មភាពមិនចេះនឿយហត់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គឺជាចលករជំរុញការអភិវឌ្ឍប្រទេសឱ្យមានសន្ទុះទៅមុខជាលំដាប់។ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគារខ្ពស់ទាបគ្រប់ប្រភេទ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញពេញដងផ្លូវ ភ្លើងអគ្គិសនីព្រោងព្រាត សកម្មភាពសេដ្ឋកិច្ចរស់រវើក ការកម្សាន្តសប្បាយប្រកបដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសនៅលើ ទឹកដីកម្ពុជា គឺជាទិដ្ឋភាពដែលយើងបានឃើញជារៀងរាល់ថ្ងៃ។ នេះជាការអះអាងបន្ថែមដោយលោក ប៉ែន បូណា។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ទិដ្ឋភាពទាំងនេះ មិនមែនកើតឡើងដោយចៃដន្យ និងដោយងាយស្រួលឡើយ ប៉ុន្តែ វាគឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ និងភាពសកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ សរុបមក សមិទ្ធផលកើតរាល់ថ្ងៃដោយស្នាដៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ហើយគ្មានសមិទ្ធផលណាកើតចេញពីការអង្គុយហារមាត់និយាយដោយមិនបានធ្វើអ្វីទាល់តែសោះនោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


