ព័ត៌មានជាតិ
ក្រសួងការងារនាំយកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មកររោងចក្រ Y&W ដែលកំពុងសម្រាលកូនដល់មន្ទីរពេទ្យ
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករនៃរោងចក្រ Y & W ដែលបានសម្រាលបុត្រនៅមន្ទីរពេទ្យស្រឡាញ់ទារក ឬពេទ្យជប៉ុន។

លោកស្រី អៀម សុគន្ធារី អនុប្រធានផ្នែកនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា(គ.ក.ប.)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថានេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងចំពោះកម្មករនិយោជិកដែលកំពុងឆ្លងទន្លេ។

ទន្ទឹមនឹងនេះ អ្នកស្រីសាន សុផល ជាកម្មករនៃក្រុមហ៊ុន Y & W ដែលទើបឆ្លងទន្លេបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ក្រសួងការងារដែលយកថវិកាមកដល់មន្ទីរពេទ្យផ្ទាល់។ សម្រាប់អ្នកស្រី កាយវិការនេះ បានធ្វើឱ្យអ្នកស្រីមានក្តីរំភើប។

សូមបញ្ជាក់ថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិកនៃក្រុមហ៊ុន Y & Wដែលជាយន្តការទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន៕





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


