ព័ត៌មានជាតិ
លោក ចិន នី ត្រូវបានតែងតាំងជាស្នងការខេត្តត្បូងឃ្មុំថ្មី ជំនួសលោក ម៉ុន មាគ៌ា
លោកឧត្តមសេនីយ៍ត្រី ចិន នី ត្រូវបានប្រកាសតែងតាំងជាស្នងកការនគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដែលដល់អាយុចូលនិវត្តន៍។
លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនៅថ្ងៃទី ២៧ ខែមីនានេះបាន អញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក ព្រមទាំងជំរុញឲ្យបន្តលើកិច្ចការងារនេះ ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត។ បន្ថែមពីលើនេះ លោកអភិបាលខេត្តបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៥រួមមាន៖
១.ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ត្រូវចិត្តទុកដាក់លុបបំបាត់អោយអស់ពីភូមិសាស្ត្រខេត្តត្បូងឃ្មុំ ឱ្យក្លាយទៅជាភូមិ(ស) គ្មានគ្រឿងញៀន
២.ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ត្រូវលុបបាត់អោយអស់ទាំងស្រុង បើមានការបើកល្បែងនៅទីកន្លែងណាអាជ្ញាធរដែនដី ត្រូវទទួលខុសត្រូវ

៣.បញ្ហាល្បែងជល់មាន់ បើមានភូមិ ឃុំ ស្រុក ក្រុង ណាមាន ការបើកល្បែងជល់មាន់ត្រូវទទួលខុសត្រូវដោយគ្មានការលើកលែង
៤. រឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តន៍នៅតាមគោលដៅរៀងៗខ្លួន ទៅលើរថយន្តបើកបរល្មើសច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
៥. ត្រូវមានវិធានការអោយបានម៉ឺងម៉ាត់ទៅលើក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន។ មានប្រសាសន៍សំណេះសំណាល ក្នុងពិធីប្រកាសចូលកាន់តំណែងនោះ លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ក៏បានឯកភាពទៅលើរបាយការណ៍ របស់លោកស្នងការចាស់បានលើកឡើង អំពីលទ្ធផល និងសមទ្ធិផលដែលបានអនុវត្តកន្លងមក ព្រមទាំងមានការជឿជាក់លើការដឹកនាំរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដែលមានកិច្ចរួមសាមគ្គី សហការគ្នាបានល្អ លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ សម្រាប់លោកស្នងការនគរបាលថ្មី ធ្វើការដឹកនាំកងកម្លាំង ដោយបានលើក នូវគោលដៅសំខាន់ៗចំពោះមុខផងដែរ។
លោកក៏បានធ្វើការផ្តល់នូវដំបូន្មានល្អៗ សម្រាប់កងកម្លាំងទាំងអស់ សម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋាន ព្រមទាំងសូមឲ្យមន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការកែប្រែនូវឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈជូនបង ប្អូនប្រជាពលរដ្ឋ និងត្រូវអនុវត្តឲ្យខាងតែបាននូវខ្លឹមសារ៩ចំណុច នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ម៉្យាងទៀត លោកស្នងការថ្មី ត្រូវអនុវត្តឲ្យបាន ពីតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្នុងការកាត់បន្ថយនូវភាពឈឺចាប់របស់ប្រជាពលរដ្ឋ។
កត្តាសំខាន់ចំពោះមុខ លើការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងវិន័យ និងលើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ