Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹកព្យាករថា កម្ពុជានឹងមានភ្លៀងធ្លាក់ពី​២០-៣០%

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤នេះថា សម្ពាធទាបបន្តគ្របដណ្ដប់​មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមា២៦ អង្សា និងសីតុណ្ហភាពអតិបរមា៣៨ អង្សា។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណពី១០-២៥%។

ចំណែកឯ តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា២៤ អង្សា និងសីតុណ្ហភាពអតិបរមា៣៧ អង្សា។ ខ្យល់បក់មកពី ទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណពី២០-៣០%។

ដោយឡែក តំបន់មាត់សមុទ្រមមាន សីតុណ្ហភាពអប្បបរមា២៥ អង្សា និងសីតុណ្ហភាពអតិបរមា៣៥ អង្សា។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី​១០-២០% ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទី មុន

ក្រុមហ៊ុនCentury Entertainment ត្រៀមបើកដំណើរការអាជីវកម្មហ្គេម VIPឡើងវិញ នៅ ខែកញ្ញា ដើម្បីចាប់យកលំហូរនៃភ្ញៀវទេចរថៃ

កីឡា៦ នាទី មុន

ឈឿង ល្វៃ ទៅ​ប្រកួត​នៅហុងកុង២ដង ឈ្នះខ្សែក្រវាត់ទាំង​២​ដង

ព័ត៌មានជាតិ៨ នាទី មុន

មេសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា៖ អង្គការសង់ត្រាល់លូកដៃកកូរកកាយរឿងសហជីពក្នុងចេតនាបំបែកឆ្នាំងបាយកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

ព័ត៌មានជាតិ២៥ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ធ្វើបាឋកថាស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនមន្ត្រី ដើម្បីគ្រប់គ្រង បម្រើសេវាប្រកបដោយគុណភាព

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

មហាសេដ្ឋី Warren ថា ទ្រព្យនឹងបាត់បង់ តែវត្ថុ ៣ អាចធ្វើឲ្យមនុស្សមានតម្លៃក្នុងសម័យបច្ចុប្បន្ន

Sokha Hotels

ព័ត៌មានពេញនិយម