ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលសាកល្បងលើកដំបូងក្នុងខែមិថុនានេះ តែបរាជ័យ
នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទិក១គ្រាប់ សំដៅចូលទៅសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ការបាញ់នេះ មិនបានទទួលជោគជ័យដូចការរំពឹងទុកនោះទេ។ នេះបើយោងតាមការប្រកាសរបស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង និងក្រុមឆ្មាំការពារសមុទ្ររបស់ជប៉ុន។

ការបាញ់មីស៊ីលចេញពីក្រុងព្យុងយ៉ាងលើកនេះ ធ្វើឡើង១ថ្ងៃបន្ទាប់ពីការប្រារព្ធខួបលើកទី៧៤ នៃការចាប់ផ្ដើមសង្គ្រាមកូរ៉េ និងបន្ទាប់ពីកូរ៉េខាងជើង បានរិះគន់អំពីការបញ្ជូននាវាដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ឲ្យទៅចូលរួមសមយុទ្ធត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន កាលពីចុងសប្ដាហ៍មុន។ កូរ៉េខាងជើង បានហៅសមយុទ្ធនោះថាជា “សកម្មភាពបង្ករឿង”។
ក្រសួងការពារជាតិជប៉ុន បានប្រាប់ថា មីស៊ីលដែលកូរ៉េខាងជើងបាញ់ បានហោះនៅកម្ពស់ប្រមាណជា ១០០គីឡូម៉ែត្រលើអាកាស ហើយធ្វើដំណើរបានក្នុងរយៈចម្ងាយជាង ២០០គីឡូម៉ែត្រ។ ជប៉ុន ថា មីស៊ីលនេះទំនងជាប្រភេទមីស៊ីលល្បឿនលឿនជាងសម្លេងដែលគេហៅថា មីស៊ីល Hypersonic។
ការបាញ់តេស្តមីស៊ីលលើកមុនរបស់កូរ៉េខាងជើង ធ្វើឡើងកាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ។
សូមបញ្ជាក់ថា ទំនាក់ទំនងកូរ៉េទាំង២ នៅតែស្ថិតនៅក្នុងភាពតានតឹងដដែល បើទោះជាមានបទឈប់បាញ់ ដើម្បីបញ្ចប់ជម្លោះឆ្នាំ១៩៥០-១៩៥៣ក៏ដោយ។ កាលពីពេលថ្មីៗនេះ មានការបង្ហោះប៉េងប៉ោងសំរាមដាក់គ្នាទៅវិញទៅមករវាងសកម្មជនក្រុងសេអ៊ូល និងយោធាក្រុងព្យុងយ៉ាង។ បន្ថែមពីនេះ កូរ៉េខាងត្បូង ក៏មានការបើកឧបករណ៍បំពងសម្លេងខ្នាតធំ បន្ទាប់ពីសម្រេចផ្អាកកិច្ចព្រមព្រៀងព្រំដែនយោធាឆ្នាំ២០១៨ជាមួយកូរ៉េខាងជើង។ នៅតាមព្រំដែន គេសង្កេតឃើញមានការដាក់ពង្រាយទ័ពរាប់សិបពាន់នាក់ ក៏ដូចជាកាំភ្លើងធំជាច្រើន ដែលជាការបង្ហាញពីភាពថ្នាំងថ្នាក់នឹងគ្នាមិនចេះស្រាក់ស្រាន្តរវាងរដ្ឋាភិបាលកូរ៉េទាំងសងខាង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


