កីឡា
Martinez ស៊ុតចុងម៉ោងជួយ អាហ្សង់ទីន ឈ្នះ ឈីលី កក់កៅអីវគ្គ៨ក្រុម Copa America
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីបានយកឈ្នះជម្រើសជាតិ ឈីលី ដោយលទ្ធផល ១-០ ដើម្បីទទួលបាន៣ពិន្ទុបន្ថែមក្នុងការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Copa America ឆ្នាំ២០២៤។

ការប្រកួតវគ្គសន្សំពិន្ទុលើកទី២ក្នុងពូល A នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ប្រើពេលរហូតដល់នាទី៨៨ទើប អាហ្សង់ទីន បានទម្លាយសំណាញ់ទីរបស់ ឈីលី ដោយខ្សែប្រយុទ្ធ Lautaro Martinez ដែលប្តូរចូលនៅនាទី៧៣។ គ្រាប់បាល់មានតែ១គ្រាប់គត់កើតឡើងក្នុងការប្រកួតនេះ បើទោះបីជាអាហ្សង់ទីនមានឱកាសស៊ុតដល់ទៅ២២ជើង និងចំគោលដៅ៩លើក។

នេះជាជ័យជម្នះលើកទី២សម្រាប់អាហ្សង់ទីន បន្ទាប់ពីលើកទី១បានយកឈ្នះ កាណាដា ដោយលទ្ធផល ២-០។ ដូច្នេះ អាហ្សង់ទីន មាន៦ពិន្ទុ ឈរលេខ១ក្នុងពូល A បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយមុនគេ។
នៅពូលជាមួយគ្នានេះ កាណាដា រកបាន៣ពិន្ទុ បន្ទាប់ពីឈ្នះប៉េរូ ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតទី២ ខណៈ ឈីលី និង ប៉េរូ មាន១ពិន្ទុស្មើគ្នា ពីការប្រកួតស្មើ១ និងចាញ់១ដូចគ្នា។ ការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយរបស់អាហ្សង់ទីន ប៉ះប៉េរូ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕


អត្ថបទ៖ វីរបុត្រ
រូបថត៖ Copa America
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


