Connect with us

ព័ត៌មានអន្ដរជាតិ

ពលករថៃ បង្ខំចិត្តវិលទៅអ៊ីស្រាអែលវិញ ទោះទីនោះកំពុងមានសង្គ្រាម 

បានផុស

នៅ

តាមការចុះផ្សាយរបស់​ Bangkok Post, ពលករថៃក្រុមទី១ មានគ្នា ៩៤នាក់ បានវិលត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញហើយកាលពីថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤ ទោះសង្គ្រាមនៅទីនោះ ហាក់មិនទាន់ធូរស្រាលខ្លាំងក៏ដោយ។

(រូបថត៖ Thai Pbs)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

ពលករដែលត្រូវវិលត្រឡប់ទៅវិញនេះ ក៏បង្ហាញក្តីបារម្ភអំពីសុវត្ថិភាពរបស់ពួកគេដែរ ប៉ុន្តែយ៉ាងណា ត្រូវតែបង្ខំចិត្តដើម្បីជីវភាពគ្រួសារ ហើយ​មិន​ត្រឹមតែ​ព្រួយបារម្ភ​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ីស្រាអែលនិង​តំបន់ហ្គាហ្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​អាកាសធាតុ ក៏ចោទជាបញ្ហាប្រឈមសម្រាប់ពលករថៃដែរ។

ប្រទេស​ថៃ ​បាន​ផ្អាកផ្តល់​កម្លាំង​ពលកម្ម​ដល់​អ៊ីស្រាអែល ​ចាប់តាំងពី​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស​កាលពី​ថ្ងៃ​ទី​៧ខែតុលាឆ្នាំ​មុន ដែល​ក្នុង​នោះមាន​ជនជាតិ​ថៃ​យ៉ាងតិច ​៤១​នាក់​ត្រូវ​បាន​សម្លាប់ និង​ក្រោយ​មក​ប្រហែល​ ៧ ០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​។

(រូបថត៖ Thai Pbs)

សូមបញ្ជាក់ថា ដើម្បីបំពេញតាមកូតាដែលផ្តល់ដោយអាជ្ញាធរទីក្រុងហ្ស៊េរុយសាឡិម, ក្រសួងការងារថៃ នឹងត្រូវបញ្ជូនពលករសរុប ១០ ០០០នាក់ទៅធ្វើការក្នុងវិស័យកសិកម្មរបស់អ៊ីស្រាអែល។ ពលករ ក៏ត្រូវ​ទទួលការ​ហ្វឹកហ្វឺន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​គ្រាអាសន្នដែរ ហើយ​ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ពី ៥០ ០០០ ទៅ ៥៥ ០០០ បាត​ក្នុង​មួយ​ខែ ដោយ​មិន​រាប់​បញ្ចូល​ប្រាក់​បន្ថែម​ម៉ោង។

ប្រជាជន​ថៃ​ជាច្រើន ជា​ពិសេស​អ្នក​នៅ​តាម​តំបន់​ជនបទ​ភាគ​ឦសាន​ប្រទេស មាន​បំណង​ស្វែង​រក​ការងារ​ធ្វើ​នៅអ៊ីស្រាអែល ក៏​ព្រោះ​តែ​ទីនោះ​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់ សម្រាប់​ដោះ​បំណុល ដែល​ការ​ជំពាក់​បំណុល​នេះ​គឺ​ជា​បញ្ហា​​សេដ្ឋកិច្ចលំដាប់​ថ្នាក់​ទី​២​​​ចំពោះ​​មនុស្ស​រាប់​លាន​នាក់​នៅ​​អាស៊ី​អាគ្នេយ៍។

(រូបថត៖ Thai Pbs)

បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន BBC កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ក​ន្លង​ទៅ, ពលករ​ថៃ​ចាប់​ផ្ដើម​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល តាំង​ពី​​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​​មក​ម៉្លេះ មុន​​កិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កាល​ពី​ឆ្នាំ​២០១១​ទៅ​ទៀត។

សព្វថៃ កម្រៃ​​ប្រចាំ​ខែ​របស់​ពលករ​ថៃ​នៅ​អ៊ីស្រាអែល អាច​ទទួល​បាន​ចន្លោះ​ពី ២១០០​ដុល្លារ ដល់​ជាង ៣២០០​ដុល្លារ។ ក្រុម​ពលករ​ថៃ បាន​អះអាង​ថា កម្រៃ​ប៉ុណ្ណឹង​គឺ​ច្រើនជាង​ការ​រក​ចំណូល​នៅ​ប្រទេស​កំណើត​​ពួក​គេ​ដល់​ទៅ ៧ ឬ ៨​ដង​ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ត្រៀម​បញ្ជូន​ពលករ​ទៅ​អ៊ីស្រាអែល​វិញ ទោះ​សង្គ្រាម​នៅ​ទីនោះ​​មិន​ទាន់​ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ នាទីutes មុន

ស្នងការនគរបាលខេត្តសៀមរាប បញ្ជាឱ្យកម្លាំងចាត់វិធានការច្បាប់ចំពោះយានយន្តដែលដឹកសំពីងសំពោងលើសចំណុះ

បច្ចេកវិទ្យា៤៦ នាទីutes មុន

Hacker មានវិធីសាស្ត្ររាយសំណាញ់ច្រើន អាចឆ្មក់កម្ទេចប្រព័ន្ធសុវត្ថិភាព ទោះកំណត់មុខងារកម្រិតខ្ពស់

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ

ជីវិតកម្សាន្ដ១ ម៉ោង មុន

បវរកញ្ញាអង់គ្លេស  Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

តួឯកស្រីថៃ​ក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ​ប្រកាស​ក្ដែងៗ​ថា លែងជួយជ្រោមជ្រែងឪពុក

សន្តិសុខសង្គម២ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

សន្តិសុខសង្គម៩ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពលរដ្ឋថៃ​ម្នាក់​ចូល​ព្រៃ​បេះ​ផ្សិត​ ត្រូវ​ដំរី​ព្រៃ​វាយប្រហារ​ដល់​បាត់បង់​ជីវិត​

Sokha Hotels

ព័ត៌មានពេញនិយម