ព័ត៌មានអន្ដរជាតិ
លោក Macron ព្រមានកើតសង្គ្រាមស៊ីវិល បើគណបក្សខ្លួន មិនឈ្នះឆ្នោត
តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤ ប្រធានាធិបតីបារាំងលោក Emmanuel Macron កំពុងភ័យព្រួយថា ការបោះឆ្នោតនីតិបញ្ញត្តិនាពេលខាងមុខនេះ អាចបង្កឲ្យមានសង្គ្រាមស៊ីវិល ប្រសិនបើគណបក្សរបស់លោក ចាញ់ឆ្នោត។

ថ្លែងក្នុងបទសម្ភាសជាមួយកម្មវិធី Generation Do It Yourself, លោក Macron អះអាងថា ទាំងគណបក្សស្តាំនិយម National Rally និងគណបក្សឆ្វេងនិយម France Unbowed សុទ្ធតែដាក់ចេញនូវគោលនយោបាយខ្លាំងដៃដែលនឹងបង្កឲ្យមានភាពតានតឹង ហើយវោហារសាស្ត្ររបស់ពួកគេ នឹងបញ្ឆេះជម្លោះកាន់តែខ្លាំង។ ដូចនេះ មានតែក្រុមចម្រុះដែលគ្រប់គ្រងដោយគណបក្សនិយមកណ្តាលរបស់លោកប៉ុណ្ណោះ ដែលអាចការពារសេណារីយ៉ូបែបនេះបាន។
លោកសង្កត់ធ្ងន់ថា “នៅពេលអ្នកធុញទ្រាន់ ហើយជីវិតប្រចាំថ្ងៃជួបភាពលំបាកទៀតនោះ ច្បាស់ណាស់អ្នកអាចត្រូវបានគេល្បួងឲ្យបោះឆ្នោតជូនក្រុមជ្រុលនិយម ដែលអួតអាងមានដំណោះស្រាយលឿនៗ ប៉ុន្តែដំណោះស្រាយទាំងនោះ គឺពោរពេញដោយគ្រោះថ្នាក់បំផុត”។

លោក Macron បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្ស National Rally ចំពោះបញ្ហារបស់ប្រទេសបារាំង គឺលែងសូវឲ្យមនុស្សកាន់សាសនា ដែលជំរុញឆ្ពោះទៅរកសង្រ្គាមស៊ីវិល។ ដូចគ្នានេះ គណបក្ស France Unbowed ក៏ផ្សព្វផ្សាយពីសង្រ្គាមស៊ីវិលដែរ ព្រោះពួកគេកាត់បន្ថយមនុស្សលែងឲ្យកាន់សាសនា។
ការព្រមានរបស់លោក Macron កើតឡើងបន្ទាប់ពីប្រធានាធិបតីបារាំង រំលាយសភា ហើយអំពាវនាវឲ្យមានការបោះឆ្នោតជាបន្ទាន់ ក្រោយគណបក្ស National Rally ផ្តួលក្រុមចម្រុះកំពុងកាន់អំណាចនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប។ ការបោះឆ្នោត ជុំទីមួយនឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍នេះ ចំណែកជុំទីពីរ ប្រព្រឹត្តទៅនៅថ្ងៃទី៧ខែកក្កដា។
យោងយាមការស្ទង់មតិរបស់ Ipsos ដែលធ្វើឡើងកាលពីសប្តាហ៍មុន បានបង្ហាញថា គណបក្ស National Rally កំពុងមានសំឡេងនាំមុខចំនួន ៣៥.៥% ចំណែកគណបក្ស France Unbowed ឈរលេខពីរជាមួយសំឡេង ២៩.៥% ខណៈសម្ព័ន្ធភាពរបស់លោក Macron ឈរលេខបីមានសំឡេង ១៩.៥%៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


