ជីវិតកម្សាន្ដ
អ្នកគ្រូ តូច យ៉ានី អ្នកបញ្ចូលសំឡេងតួឯកដ៏ល្បីល្បាញនៅកម្ពុជា បង្ហាញការតូចចិត្ត ខណៈបច្ចុប្បន្នមិនសូវមានអ្នកស្គាល់
អ្នកបញ្ចូលសំឡេងភាពយន្ត(តួឯក) ដ៏មានប្រជាប្រិយ និងល្បីល្បាញបំផុត នៅប្រទេសកម្ពុជា អ្នកស្រី តូច យ៉ានី បានបង្ហាញអារម្មណ៍តូចចិត្ត ខណៈបច្ចុប្បន្នហាក់មិនសូវមានអ្នកស្គាល់ ឬ គេកំពុងនាំគ្នាបំភ្លេចអ្នកបញ្ចូលសំឡេងអស់ហើយ។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុកដែលមានឈ្មោះ «ឧស្សាហកម្មភាពយន្តខ្មែរ» ដែលគេដឹងថាជារបស់លោក យូ សុភា កវីនិពន្ធប្រលោមលោកមានកេរ្តិ៍ឈ្មោះល្បី បានរៀបរាប់ខ្លឹមសារថា «អាណិតអ្នកគ្រូ តូច យ៉ានី ណាស់ អ្នកបញ្ចូលសំឡេងតួឯកដ៏មានប្រជាប្រិយ និងល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា ដែលអ្នកនិយមតាមដានរឿងចិន,កូរ៉េ បានស្គាល់ច្បាស់ថាជាអ្នកបញ្ចូលសំឡេងតួឯកស្រីឈ្មោះ សាន់ ឆាយ ក្នុង រឿង F4 ដ៏ល្បីល្បាញ»។
លោកបានបញ្ជាក់បន្តទៀតថា «អ្នកគ្រូបានបង្ហាញនូវការតូចចិត្តថា សព្វថ្ងៃនេះគេនាំគ្នាបំភ្លេចអ្នកបញ្ចូលសំឡេង ហើយក្រុមខ្លះលែងមានការងារធ្វើ និងក្រុមខ្លះប្រឈមមុខនឹងការបោះបង់»។

លោកបន្ថែមថា «ខ្ញុំពិតជាសោកស្ដាយ និងសូមអរគុណដែលអ្នកគ្រូបានបញ្ចូលសំឡេងនៅក្នុងភាពយន្តមួយចំនួនដែលខ្ញុំបាននិពន្ធកន្លងមកប្រកបដោយការប្រឹងប្រែងក្នុងបំណងគឺដើម្បីបម្រើអារម្មណ៍ទស្សនិកជនទៅតាមទេពកោសល្យរបស់អ្នកគ្រូ និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យភាពយន្តភាគខ្មែរយើងឲ្យទទួលបាននូវភាពរីកចម្រើន»។
កវីនិពន្ធលោក យូ សុភា បាននិយាយបន្ថែមថា លោកសូមជូនពរអ្នកគ្រូ និងក្រុមការងារ នៅតែមានទីផ្សារការងារល្អបន្តទៅទៀត។ បើគាំទ្រការបញ្ចូលសំឡេង ក៏ដូចជាចូលចិត្តទេពកោសល្យរបស់អ្នកគ្រូ សូមអ្នកគាំទ្រជួយស៊ែរ ដើម្បីលើកទឹកចិត្តអ្នកគ្រូ ក៏ដូចជាក្រុមបញ្ចូលសំឡេងក្នុងប្រទេសកម្ពុជាទាំងអស់ផង៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


