Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវយ៉ាងទទូចដល់អ្នកប្រើបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ឱ្យឈប់ចែកចាយជាបន្ទាន់ និងលុបចេញវិញនូវរាល់មាតិកា វីដេអូ ឬ រូបភាពផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឃាតកម្មដ៏អកុសល ដើម្បីជាការរួមចំណែកកាន់ទុក្ខ និងគោរពដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បន្ទាប់មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។

បើតាមលោក ទេព អស្នារិទ្ធ ការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ជាការណែនាំក្រើនរំលឹកដល់អ្នកសារព័ត៌មាន (អនឡាញជាពិសេស) អ្នកបង្កើតមាតិកាបណ្តាញសង្គម MMO និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយអំពីភាពចាំបាច់ក្នុងការធានាការលើកកម្ពស់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងការថែរក្សាវប្បធម៌ ប្រពៃណីល្អក្នុងការរស់នៅប្រាស្រ័យទាក់ទងគ្នាជាប្រចាំរបស់ប្រជាជនកម្ពុជា។ ការអំពាវនាវនេះគឺជាការក្រើនរំលឹកដាស់ និងពង្រឹងស្មារតីដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម (MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ កុំឱ្យដើរប្រាសចាសពីគន្លងនៃក្រមសីលធម៌វិជ្ជាជីវៈ ក្រមសីលធម៌ក្នុងការរស់នៅក្នុងសង្គម។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល មានជនមួយចំនួន ក្នុងចំណោមអ្នកទាំងនេះ ដោយសារតែមហិច្ឆតាក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬ ស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯង បែរជាភ្លេចខ្លួនទៅបំពានក្រមសីលធម៌បុគ្គល បំពានក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយនិងចែកចាយព័ត៌មាន តួយ៉ាងប្រភេទព័ត៌មានភ្ជាប់ជាមួយរូបភាពដ៏សាហាវឃោរឃៅដែលប៉ះពាល់ដល់ឯកជនភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ការអំពាវនាវរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានបំណងធានាសិទ្ធិសេរីភាពដោយលើកកម្ពស់បរិយាកាសសង្គមឌីជីថលប្រកបដោយសុវត្ថិភាព ការគោរពសិទ្ធិបុគ្គលទាំងឡាយក្នុងសង្គម និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។ នាពេលកន្លងទៅ ក្រសួងព័ត៌មាន និងអ្នកនាំពាក្យ ក៏ធ្លាប់បានណែនាំផងដែរអំពីផលវិបាកនៃការផ្សព្វផ្សាយ រាប់បញ្ចូលការចែករំលែកព័ត៌មានតាមបណ្តាញសង្គមផងដែរ ដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ រូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សាយ៉ាងចំហរស្រស់ៗ ដោយមិនមានបិទបាំងត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ឬប្រភេទរូបភាពផ្សេងទៀតដែលប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម និងប៉ះពាល់ដល់សិទ្ធិឯកជនភាព សិទ្ធិនិងតម្លៃរបស់អ្នកដទៃ។

សិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋាន និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់នៃកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានត្រូវផ្សារភ្ជាប់នឹងកាតព្វកិច្ចផងដែរ និងត្រូវអនុលោមតាមក្របខណ្ឌនៃច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ ព្រមទាំងត្រូវគោរពតាមក្រមសីលធម៌ឱ្យបានត្រឹមត្រូវ ដើម្បីធានាសន្តិសុខព័ត៌មាន ជំនឿទុកចិត្តក្នុងសង្គមប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។ នេះជាការបញ្ជាក់ដោយលោក ទេព អស្នារិទ្ធ។

ក្នុងបរិបទនៃការធានាសណ្តាប់ធ្នាប់និងក្រមសីលធម៌នេះដែរ លោក ទេព អស្នារិទ្ធ អះអាងថា ក្រសួងព័ត៌មាន កាលពីពាក់កណ្តាលខែមេសាកន្លងទៅ បានរៀបចំសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ដើម្បីរៀបចំសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលកំណត់គោលការណ៍គ្រឹះរួមស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ខណៈសង្គមកម្ពុជាកំពុងដើរស្របនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យា។

វាជាកិច្ចការចម្បងមួយដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាពស្របតាមសម័យកាល និងតម្រូវក្នុងសង្គម ក្នុងក្របខណ្ឌការលើកកម្ពស់គុណភាព សីលធម៌ និងតម្លៃវិជ្ជាជីវៈសម្រាប់អាជីពសារព័ត៌មាននៅកម្ពុជា។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក្រោយពេលត្រូវបានបង្កើតឡើងហើយ នឹងក្លាយទៅជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិសម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប គោរពនិងប្រតិបត្តិតាម សំដៅបន្តរួមចំណែកអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបន្តផ្តល់បរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ខណៈរួមគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់សីលធម៌រស់នៅល្អ និងគុណតម្លៃវិជ្ជាជីវៈក្នុងសង្គមឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១០ នាទីutes មុន

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ទទួលបានជំនួយឥតសំណងសរុប ១,២ លានដុល្លារ សម្រាប់​គាំទ្រសកម្មភាពផលិតកម្ម

ព័ត៌មានជាតិ៣៥ នាទីutes មុន

ចម្ការកាហ្វេមួយកន្លែងក្នុងខេត្តមណ្ឌលគិរីកំពុងផ្ទុះការគាំទ្រខ្លាំងពីមហាជន និងគ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារខាងក្រៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

កងការពារអាកាស
ព័ត៌មានជាតិ១៧ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម