កីឡា
ឈឿង ល្វៃ ទៅប្រកួតនៅហុងកុង២ដង ឈ្នះខ្សែក្រវាត់ទាំង២ដង
កីឡាករគុនខ្មែរ ឈឿង ល្វៃ បានឈ្នះខ្សែក្រវាត់កម្រិតពិភពលោកមួយទៀតនៅទឹកដីហុងកុង បន្ទាប់ពីរូបគេបានឈ្នះកីឡាករអ៉ីតាលី Luca Lombardo ដោយពិន្ទុដាច់កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ការប្រកួតក្នុងនាមជាគូឯកប្រចាំព្រឹត្តិការណ៍ ឈឿង ល្វៃ ធ្វើបានល្អខ្លាំងមែនទែនសម្រាប់ការប្រកួតទាំង៣ទឹក។ អ្នកលេងគុនខ្មែរបានចេញអាវុធដ៏មានប្រសិទ្ធភាពមួយកំភ្លេតែម្តងគឺកណ្តាប់ដៃ ទាត់ កែង និងជង្គង់ ដែលស្ទើរតែផ្តួលកីឡាករ Luca Lombardo ឲ្យសន្លប់ថែមទៀតដើម្បីឈ្នះខ្សែក្រវាត់ I-1 World Supreme Championship ទម្ងន់៧៥គីឡូក្រាម។
កីឡាករអ៉ីតាលីជាជើងខ្លាំងម្នាក់ដែលមានបទពិសោធប្រកួត៨០ដងគឺឈ្នះ៦៥ដង ចាញ់១៣ដង និងស្មើ២ដង។ រូបគេបានប្រឡូកសង្វៀនធំៗច្រើននៅតាមបណ្តាប្រទេសផ្សេងៗ។ ការប្រកួតកាលពីខែឧសភា រូបគេបានឈ្នះកីឡាករថៃ Wanchana នៅសង្វៀនធំ Rajadamnern និងធ្លាប់ប្រកួតនៅសង្វៀនធំ ONE Championship កាលពីឆ្នាំ២០២៣ដោយបានចាញ់កីឡាករប៊ុលហ្គារី Anton Petrov ដោយសន្លប់ក្នុងទឹកទី១។

នេះជាខ្សែក្រវាត់ទី២ដែល ឈឿង ល្វៃ បានឈ្នះនៅលើទឹកដីហុងកុង។ ខ្សែក្រវាត់ទី១គឺកម្រិតពិភពលោក World Super-4 Championship កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ ពេលនោះនៅជុំទី១ អ្នកលេងគុនខ្មែរបានផ្តួលកីឡាករថៃ Fahsang ក្នុងទឹកទី១ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបកីឡាករអាល្លឺម៉ង់ Elysee Kochiese។
នៅវគ្គផ្តាច់ព្រ័ត្រ ឈឿង ល្វៃ នៅតែធ្វើបានល្អទៀតដោយបានឈ្នះកីឡាករអាល្លឺម៉ង់ Elysee Kochiese ដោយពិន្ទុដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក។

សរុបទៅ ឈឿង ល្វៃ ចេញទៅប្រកួត២ដងនៅទឹកដីហុងកុង ទទួលបានខ្សែក្រវាត់ទាំងពីរដង ហើយជាកីឡាករគុនខ្មែរតែម្នាក់គត់ដែលបានឈ្នះខ្សែក្រវាត់នៅលើទឹកដីហុងកុង ប្រទេសចិន។
ចំណែកកីឡាករ សុខ ធី បានចាញ់កីឡាករអ៉ីរ៉ង់ Ali Zarinfar ដោយពិន្ទុនៅជុំទី១ដែលធ្វើឲ្យអ្នកលេងគុនខ្មែរអស់ឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតខ្សែក្រវាត់ម៉ារ៉ាតុង I-1 World Super-4 Championship ដែលមានបេក្ខភាព៤រូប៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


