ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ធ្វើបាឋកថាស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនមន្ត្រី ដើម្បីគ្រប់គ្រង បម្រើសេវាប្រកបដោយគុណភាព
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ បានធ្វើបាឋកថាស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ លើប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវឥទ្ធិពលរបស់អ្នក ក្នុងនាមជាអ្នកដឹកនាំមួយរូប” តាមប្រព័ន្ធវីដេអូសន្និសីទជូនដល់មន្ត្រីក្រោមឱវាទតាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមចំនួន ២៤៧១ នាក់។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចាំបាច់ នៃសុខាភិបាល សម្រាប់ការពង្រឹងស្ថាប័ន ក្នុងការគាំទ្រកំណែទម្រង់ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ក្នុងសប្ដាហ៍នេះ ខ្លឹមសាររបស់វគ្គ ផ្តោតលើភាពជាអ្នកដឹកនាំដែលចេញពីឥទ្ធិពលបុគ្គលដឹកនាំ ដែលជាការដឹកនាំមួយសំដៅផ្តល់ផលជាវិជ្ជមានដល់ការគ្រប់គ្រង និងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងនិរន្តរភាព។
លោករដ្ឋមន្ត្រី បានលើកយកឧបករណ៍ Johari Window មកបង្ហាញ ដែលឧបករណ៍នេះ បែងចែកលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំដោយប្រើប្រាស់វិជ្ឈមាត្រ ២ គឺ ការដឹងពីខ្លួនឯង និងការស្គាល់ពីអ្នកដទៃ។ ជារួម Johari Window ចែកអ្នកដឹកនាំជា ៤ ប្រភេទ រួមមាន Public Self, Blind Self, Private self និង Unknown self។ ក្នុងទ្រឹស្ដីនេះ អ្នកដឹកនាំដែលបង្កើតបានឥទ្ធិពលជាងគេគឺជាអ្នកដឹកនាំដែលមានលក្ខណៈ Public self។ អ្នកដឹកនាំ Public Self ជាអ្នកដឹកនាំដែលបានស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងច្បាស់ ហើយក៏បង្ហាញចំណុចទាំងនេះឱ្យអ្នកនៅជុំវិញបានដឹងផងដែរ ហើយការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកដឹកនាំនោះអាចទាក់ទាញទំនុកចិត្ត និងការចូលរួមពីបុគ្គលិកបានច្រើន៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


