Connect with us

សេដ្ឋកិច្ច

ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបាននូវអត្រា៦ភាគរយនៅឆ្នាំ២០២៤ កើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣។​ ប៉ុន្តែ ធនាគារពិភពលោកវិញ បានទាញទម្លាក់បន្តិចនៃកំណើនសេដ្ឋកិច្ចកម្ពុជានេះ ដោយព្យាករណ៍ថា អាចនឹងសម្រេចបាន ៥,៨% នៅក្នុងឆ្នាំ ២០២៤នេះ។ យ៉ាងណាក៏ដោយ ការព្យាករណ៍នេះ នៅតែល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ការអាចសម្រេចបានកំណើនសេដ្ឋកិច្ចកម្ពុជាកម្រិតនេះ គឺត្រូវការចាំបាច់ណាស់ការវិនិយោគបរទេសនៅកម្ពុជា ក្នុងនោះ គេមើលឃើញថា ការវិនិយោគរបស់ជប៉ុន បានដើរតួនាទីដ៏សំខាន់ដែលមិនអាចខ្វះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៥ របស់ប្រទេសកម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសវៀតណាម និងប្រទេសថៃ ប៉ុន្តែ បើនិយាយពីការវិនិយោគវិញ ជប៉ុន ជាប្រទេស​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​ទី៤ បន្ទាប់ពី​ប្រទេស​ចិន កូរ៉េខាងត្បូង និង​សិង្ហ​បុរី​។ នេះ បានបង្ហាញឱ្យឃើញច្បាស់ថា ជប៉ុន ជាប្រទេសមួយដែលកំពុងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលកម្ពុជា និងជប៉ុន កំពុងមានទំនាក់ទំនងដ៏ល្អជាមួយគ្នា។

កាលពីឆ្នាំ២០២៣កន្លងទៅ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន សម្រេចបានទឹក​ប្រាក់​សរុប​ជិត ១,៨​ ពាន់​លាន​ដុល្លារ​ ក្នុងនោះ កម្ពុជា ​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុងទំហំ​ទឹក​ប្រាក់​ជិត១,១៧ ពាន់​លាន​ដុល្លារ​ បានកើនឡើង​ ​០,២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២២ ខណៈ​ទំនិញ​ជប៉ុន​នាំមក​កម្ពុជាវិញ មានទំហំទឹកប្រាក់ ៦២៣,៦​ លាន​ដុ​ល្លារ ធ្លាក់ចុះ ១៨,៥ ​ភាគរយ​។ បើតាម​អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE)  ​កម្ពុជា បាននាំចេញទំនិញសំខាន់ៗទៅកាន់ប្រទេសជប៉ុន រួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ និងផលិផលស្បែក។ ចំណែក ជប៉ុនវិញ នាំចូលទំនិញមកកម្ពុជា រួមមាន គ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងផលិតផលប្លាស្ទិកជាដើម។

ក៏ប៉ុន្តែ ចំពោះការវិនិយោគដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុនជប៉ុនកំពុងវិនិយោគលើវិស័យបង្គុំរថយន្ដ បរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ថ្មីៗនេះ ជប៉ុន ក៏កំពុងសម្រុកវិនិយោគខ្លាំងលើការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅទីផ្សារប្រទេសជប៉ុនផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនជប៉ុន MIRARTH Green Tech បានបើកសម្ពោធជាផ្លូវការនូវរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី ទៅជាប្រេងជីវឥន្ទនៈ ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រោងចក្រសង់ថ្មីនេះ មានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីបាន ១ ៥០០ តោនក្នុង១ឆ្នាំ ឯណោះ។

លោក Kentaro Taniguchi អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech បានលើកឡើងថា កម្ពុជា ជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីលំដាប់ពិភពលោក ប៉ុន្តែ កម្ពុជាបាននាំគ្រាប់ស្វាយចន្ទីមួយផ្នែកធំចេញជាផលិតផលកសិកម្មទៅបរទេសដោយមិនបានធ្វើការកែច្នៃ។ ដូច្នេះ លោកក៏បានសម្រេចចិត្តបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីអាចផ្ដល់ការងារដល់អ្នកដែលធ្វើការនៅក្នុងរោងចក្រ ហើយតាមរយៈការកែច្នៃ អាចបង្កើនតម្លៃបន្ថែមដល់គ្រាប់ស្វាយចន្ទី និងអាចលើកស្ទួយប្រាក់ចំណូលរបស់ពួកគាត់ ដែលជាលទ្ធផលអាចចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៀតផង។

ការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Green Tech នៅក្នុងខេត្តកំពង់ធំនេះ នឹងជាផ្នែកមួយជួយជំរុញឱ្យកម្ពុជាឈានទៅសម្រេចការក្លាយជា«ប្រទេសអធិរាជស្វាយចន្ទី»នាពេលខាងមុខ ដែលជាការដាក់គោលដៅដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។ សម្តេចអតីតនាយករដ្ឋមន្រ្តីកម្ពុជា ចង់ឃើញកម្ពុជានាពេលអនាគត អាចក្លាយទៅជាប្រទេសដែលចែកចាយនូវគ្រាប់ស្វាយចន្ទី ដែលសឹងនឹងក្លាយទៅជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំងនៃការចែកចាយ ព្រោះមួយឆ្នាំ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំឯណោះ។ ដើម្បីអាចឈានទៅសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ ​និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។

គិតត្រឹមឆ្នំា២០២៣ កម្ពុជា មានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណជិត ៥២ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧២ម៉ឺនតោន។ ចំណែកឯការនំាចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិវិញ បានចំនួនប្រមាណ ៦២ម៉ឺនតោន គឺទៅកាន់ប្រទេសវៀតណាម ចិន ជប៉ុន បង់ក្លាដែស ឥណ្ណា ថៃ និងសហរដ្ឋអាមេរិក។ ដោយឡែក ក្នុងឆ្នាំ២០២៤ នេះ តម្លៃគ្រាប់ស្វាយចន្ទីស្រស់មានតម្លៃប្រមាណពី១ ០០០ ទៅ ១ ៣០០ ដុល្លារ ក្នុងមួយតោន។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលរាជធានី ណែនាំឲ្យវាយគង ទូងស្គរ ឲ្យបានព្រមគ្នានៅថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ៥ សីហា

កីឡា៩ ម៉ោង មុន

សុស៊ីដាន ក្រឡុកចុង​ម៉ោង​ជួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ Young Elephants ២-៣

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច​ពិជ័យ​សេនា បង្ហាញ​ការ​ចងចាំ​ប្រវត្តិ​ជូរចត់​កាលពី​៥៩​ឆ្នាំមុន​អំឡុង​សម័យ​សង្គ្រាម​

ព័ត៌មានជាតិ១២ ម៉ោង មុន

មេ​សហជីព​នៅ​កម្ពុជា ​៖ ​សង់​ត្រា​ល់​ស្រែក​ក្តែ​ងៗ​ឱ្យគេ​ធ្វើការ​ដោយ​តម្លាភាព ប៉ុន្តែ​ខ្លួនឯង​បែរជា​គ្មាន​តម្លាភាព​

ព័ត៌មានជាតិ១២ ម៉ោង មុន

UPDATE៖ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានស្រកបណ្តើរៗ តែស្ពាននិងថ្នល់មួយចំនួនរងការខូចខាត

ព័ត៌មានជាតិ១២ ម៉ោង មុន

ត្រី​តុកកែ​មានតម្លៃ​ថ្លៃ​តាម​ហាង​ចិន កំពុង​បង្កាត់​ពូជ​នៅ​មជ្ឈមណ្ឌល​វារីវប្បកម្ម​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៉ូលិសថៃ រកឃើញតម្រុយ ពាក់ព័ន្ធការស្លាប់មនុស្ស៦នាក់ ក្នុងបន្ទប់សណ្ឋាគារផ្កាយ៥

ព័ត៌មានជាតិ១៥ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗ គ្នា បណ្ដាលឲ្យស្រុកចំនួន ០៣ រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ១២ ម៉ោង មុន

UPDATE៖ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានស្រកបណ្តើរៗ តែស្ពាននិងថ្នល់មួយចំនួនរងការខូចខាត

សន្តិសុខសង្គម២៤ ម៉ោង មុន

ស្នងការរាជធានីកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា៤នាក់ពាក់ព័ន្ធករណីឃាត់​រ៉ឺម៉កម៉ូតូនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

Sokha Hotels

ព័ត៌មានពេញនិយម